សាកភ្លក់ Linux ប្រភេទ​ផ្សេង

July 25, 2006

ក្រោយ​ពី​ទទួល​បាន​ស៊ីឌី Ubuntu កំណែ​ថ្មី​បំផុត (6.06, ព្រះនាម​វា​គឺ Dapper Drake) ពី​មិត្ត​រួម​ការងារ​ខ្ញុំ​មក ខ្ញុំ​ក៏​សាក​ដំឡើង​វា​ក្នុង​កុំព្យូទ័រ​ធ្វើការ​របស់​ខ្ញុំ ។ និយាយ​ទៅ​អា Ubuntu ហ្នឹង វា​ឡូយ​មែនទែន គឺ​វា​មាន​តែ ១ ស៊ីឌី​ប៉ុណ្ណោះ (ខុស​ពី​ស៊ូស៊ី​ដែល​មាន ៦ ស៊ីឌី) ហើយ​យើង​អាច​ដំណើរការ​វា​ពី​ស៊ីឌី​ក៏​បាន​ដែរ (live CD) ហើយ​បើ​យើង​ពេញចិត្ត យើង​អាច​ដំឡើង​បាន​តាម​ក្រោយ ។ ហើយរបៀប​ដំឡើង​វា​ក៏​ស្រួល​ទៀត គឺ​មាន​តែ​ ៥ ឬ ៦ ដំណាក់កាល​ប៉ុណ្ណោះ ។

ឥឡូវ​ខ្ញុំ​សូម​និយាយ​ពី​ប្រវត្តិ​របស់ Ubuntu បន្តិច…

Ubuntu គឺ​ជា​ពាក្យ​មួយ​របស់​ភាសា​អាហ្វ្រិក​ខាង​ត្បូង ដែល​មាន​ន័យ​ថា “humanity towards others” ។ វា​ចេញ​ផ្សាយ​ក្នុង​រយៈពេល ៦ ខែ​ម្ដង ហើយ​វា​ប្រើ Gnome ជា​បរិស្ថាន​ផ្ទៃតុ ។ មិន​បាច់​គិត​ច្រើន​ថា​តើ Gnome ហ្នឹង​ស្អី​គេ ! វា​មាន​តួនាទី​ជា​អ្នក​បង្ហាញ​ផ្នែក​ក្រាហ្វិក​ទាំងអស់​របស់​ប្រព័ន្ធ​ប្រតិបត្តិការ​លីនុច ។ បើ​គ្មាន​វា អ្នក​នឹង​គ្មាន​ថ្ងៃ​ឃើញ​ទិដ្ឋភាព​ក្រាហ្វិក​ផ្សេងៗ​ឡើយ ។

ហើយ​នេះ​គឺ​ជា រូបភាព​ដែល​ស្ថិត​នៅ​គម្រប​ស៊ីឌី​របស់​វា (យើង​អាច​ស្នើសុំ​ស៊ីឌី​របស់​វា​ដោយ​សេរី តាម​រយៈ Ship it) ៖

ubuntu-cof-606.png

រីឯនេះ​វិញ គឺ​ជា​រូបភាព​វា​ទាំងមូល​តែ​ម្ដង (ចុច​ដើម្បី​មើល​រូបភាព​ធំ) ៖

250px-dapper_with_apps.png

ហើយ​អានេះ​ជា​រូបតំណាង​របស់​វា ៖

ubuntu_logo.png

3 Responses to “សាកភ្លក់ Linux ប្រភេទ​ផ្សេង”

  1. STARFiSH Says:

    I’ll try linux again…. untill im about to buy a new laptop. Cheer!

  2. singachea Says:

    I preferred KDE to GNOME. However, i’m a slave of Windows😦

  3. Wanna Says:

    អាង​តែ​ម៉ាស៊ីន​គេ​ធំ ចង់​ភ្លក់​អី​ក៍​បាន​​​😦


Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: