ប្រទេស​ណា​នឹង​លើក​ពាន ?

June 3, 2006

៥ ឬ ៦ ថ្ងៃ​ទៀត ដល់​ថ្ងៃ​ប្រកួត​បាល់ទាត់​ពិភពលោក​ឆ្នាំ ២០០៦ ហើយ ។ មិន​ដឹង​ថា​ជ័យជំនះ​នឹង​បាន​ទៅ​ខាង​ណា​ទេ ។ សម្រាប់​ខ្ញុំ សូម​ទាយ​ថា​អង់គ្លេស​ហើយ ទោះ​បី​ជា​ដឹង​ថា ប្រេស៊ីល​មាន​ប្រៀបជាង​ក៏​ដោយ ។

worldcup2006

បើ​និយាយ​ពី​កីឡាករ​ដែល​ខ្ញុំ​ពេញចិត្ត ហើយ​ចង់​តាមដាន​ថ្វីជើង​នៅ​ថ្ងៃ​ប្រកួត​វិញ គ្មាន​នរណា​ក្រៅ​ពី វេន រ៉ូនី ទេ ។

wayne_rooney
តែ​គួរ​ឲ្យ​ស្ដាយ របួស​ជើង​របស់​គាត់​មិន​ដឹង​ជា​ធូរស្បើយ​អាច​ប្រកួត​ឲ្យ​អង់គ្លេស​ឬ​ក៏​អត់​ទេ ។

រ៉ូណាល់ឌីញ៉ូ របស់​ប្រេស៊ីល ក៏​មិន​ធម្មតា​ដែរ ជាពិសេស​បច្ចេកទេស​ជើង​របស់​គាត់​តែ​ម្ដង គឺ​ដូចជា​យក​ដៃ​ទៅ​លេង​អញ្ចឹង ។

ronaldinho

16 Responses to “ប្រទេស​ណា​នឹង​លើក​ពាន ?”

  1. Singachea Says:

    I am supremely confident that the country winning on the 9th July is the winner of World Cup 2006🙂


  2. ខ្ញុំ​សង្បឹម​ថា​ អាហ្សង់ទីន នឹង​ធ្វើ​ព្យុះ​ភ្លៀង​ក្នុង​រដូវ​កាល​នេះ ។ ខ្ញុំ​ស្រឡាញ់​ក្រុម​នេះ​តាំង​ពី​ខ្ញុំ​ចេះ​មើល​បាល់​ទាត់​តំបូង​ម្លេះ ព្រោះ​ក្រុម​នេះ​បាន​ផលិត​វីរះ​បុរស​ឈ្មោះ​ Diego Maradona😉


  3. ខ្ញុំចូលចិត្តប្រេស៊ីល


  4. Singachea: មិន​មែន​ទេ​ដឹង ។ ខ្ញុំ​ជឿ​ថា អាល្លឺម៉ង់​ប្រាកដ​ជា​ឈ្នះ​កូស្តារីកា​មិន​ខាន នៅ​ថ្ងៃ​បើក​ឆាក ប៉ុន្តែ​លើក​ពាន​ដូចជា​មិន​ទំនង​ទេ ព្រោះ​ក្រៅ​ពី ម៉ៃឃើល បាឡាក់ ដូចជា​មិន​សូវ​មាន​ជើង​ខ្លាំង​សោះ សម្រាប់​អាល្លឺម៉ង់ ។

    វណ្ណា ៖​ អាហ្សង់ទីន​ពិត​ជា​ខ្លាំង​មែន កាល​ពី​មុន តែ​ឥឡូវ​មិន​ប្រាកដ​ទេ ។

    នរណា​មិន​ដឹង​ថា​ប្រេស៊ីល​ខ្លាំង ខេមរបក្សី ! និយាយ​ពី​ប្រជាជន​ប្រេស៊ីល​វិញ សឹង​តែ​ចេះ​ទាត់​បាល់​តាំង​ពី​នៅ​ក្នុង​ផ្ទៃ​ម្ល៉េះ ។
    តែ​មិន​ដឹង​ជា​យ៉ាង​ម៉េច ខ្ញុំ​ចូលចិត្ត​តែ​អង់គ្លេស:)

  5. Lucky boy Says:

    មិន​ដឹង​ជា​ថា​យ៉ាង​ម៉េច​ទេ​ ឥឡូវនេះ​កីឡាករភាគ​ច្រើន​អោយ​តំលៃ​ទៅ​លើ​​អង់គ្លេស​។​​ តែកាល​ពី​មុន​ៗមក​ អង់គ្លេស ​គ្រាន់​តែ​ជា​ខ្លា​ក្រដាស​មួយ​តែ​ប៉ុណ្ណោះ។
    ទោះ​បី​ជា​យ៉ាង​ណា ខ្ញុំ​ស្រលាញ់​ប្រទេស​ ប្រេស៊ីល អាល្លឺម៉ង់ ​និង​ អង់គ្លេស។ ពួក​គេ​លេង​ល្អ​ទាំងអស់។

  6. Singachea Says:

    រឿងអីថាខុស? អ្នកឈ្នះនៅថ្ងៃទី ៩​ កក្កដា នឹង ក្លាយជាជើងឯកឆ្នាំ ២០០៦​ ហើយ។


  7. អូយ…សូមទោស ។ ខ្ញុំ​តែងតែ​មាន​បញ្ហា​ជាមួយ June និង July គឺ​ចេះ​តែ​ច្រឡំ​ថា July ហ្នឹង​ខែ​មិថុនា:)

  8. STARFiSH Says:

    I go for England team, dont ask me why.😉

  9. inu2d Says:

    hehehe brazil is the best one

  10. khmeramatak Says:

    ប្រិយមិត្តអង់គ្លេស​ជួប​គ្នា​ហើយ​តើ ! STARFiSH

    inu2d: ប្រេស៊ីល​ពិត​ជា​ខ្លាំង​មែន ប៉ុន្តែ​មិន​ប្រាកដ​ថា​លើក​ពាន​ឡើយ ។ កុំ​ភ្លេច​ថា​បាល់មូល​ឲ្យ​សោះ !

  11. Ukmalen Says:

    Certainly Brezill !!!!!

  12. Jerry Mouse Says:

    For me, Trinidate and Tobago is the winner. And Brazil, England, Agentina, Italy, Allemange, Holland, Portugal they are underdog (not favourit win the world cup).

  13. Jerry Mouse Says:

    And Costa Rica and Cambodia are the winner too.


  14. Ukmalen: Let’s see if your Brazil and my England are the winner.
    Anyway, nice to see you here. There is now another architecture student from Viet Nam on my blog. I will not worry, if I want to build a house in the future. My friend will do it for me for free🙂

    Jerry Mouse: មិន​មែន​ថា​ខ្ញុំ​មិន​គាំទ្រ​ជាតិ​ឯង​នោះ​ទេ តែ​ខ្មែរ​ពិត​ជា​មិន​ទាន់​ឈាន​ដល់​ដំណាក់កាល ដែល​អាច​ចូល​ប្រកួត​បាល់ទាត់​ពានរង្វាន់​ពិភពលោក​ឡើយ ។

    រីឯ​ទ្រីនីដាត និង កូស្តារីកា​វិញ នៅ​តែ​ថ្ងៃ​វេចបង្វេច​ត្រឡប់​មក​ស្រុក​វិញ​ប៉ុណ្ណោះ កុំ​ថា​ឡើយ​ទៅ​ដល់​លើក​ពាន ។

  15. rak3k Says:

    ខ្ញុំ​ជ្រើស​យក​ប្រទេស ប្រាក់ (អាហ្សង់ទីន)! ខ្ញុំ​នឹង​ពាក់​អាវ​ជម្រើស​ជាតិ​អហ្សង់ទីន​លើក​ពាន​នៅ​ប្រទេស​ខ្មែរ​ដែរ ហាហា! ដល់​ថ្ងៃ​ហ្នឹង​ស៊ី​ផឹក​ឲ្យ​ចាស់​ដៃ​ម្រ៉ង។ ស្តារ​ហ្វីស, អង់គ្លេស​មិន​ដឹង​ថា​ប្រវេ​ប្រវ៉ាស់​បាន​ដល់​ណា​ទេ​មើល​ទៅ???

  16. មិត្ត Says:

    នរណាឈ្នះមិនសំខាន់​ទេ​​ ព្រោះតាមពិតទៅអ្នកទាំងឡាយដែលចូលរួមេនៅក្នុងការប្រកួតនេះគឺ​ សុទ្ធសឹងតែជាអ្នកឈ្នះរួចទៅហើយ។


Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: