បច្ចេកវិទ្យា​ត្រីមាត្រ (3D) នៅក្នុង SUSE Linux 10.1

June 1, 2006

ឆ្លៀត​រើចុះរើឡើង​​មួយ​ភ្លែត​ម៉ិញ ស្រាប់​តែ​ប្រទះឃើញ​អា​លក្ខណៈពិសេស​ត្រីមាត្រ (3D) ស្អី​គេ​ហ្នឹង​នៅ​ក្នុង​ស៊ូស៊ី ១០.១ ។ មាន​អី អេម​ផស់​គេ​ដែរ​តើ ។

3D_suse10.1
កុំ​ទៅ​ឆ្ងល់​អី នៅ​ក្នុង​ស៊ូស៊ី យើង​អាច​ប្រើ​ផ្ទៃតុ​ប៉ុន្មាន​ក៏​បាន​ដែរ ។ ឯ​នៅ​ក្នុង​រូបភាព​ខាង​លើ គឺ​ខ្ញុំ​ប្រើ​ផ្ទៃតុ​ចំនួន ២ អា​មួយ​បើក​អ៊ីនធឺណិត (រូបពណ៌​ស​នៅ​ផ្នែក​ខាង​ឆ្វេង​នៃ​គូប) ហើយ​អា​មួយ​នៅ​ខាង​ស្ដាំ​ដៃ​វិញ បើក​កម្មវិធី aKregator (បើ​ចង់​ដឹង​ថា aKregator ហ្នឹង​ជា​ស្អី សូម​មើល​ត្រង់ Recent Posts រកមើលតំណ “ភ្នាក់ងារសម្ងាត់របស់ខ្ញុំ)

3D_suse10.1_center
បើ​អា​មួយ​នេះ​វិញ មិន​ដឹង​ជា​ដូច​ស្អី !

អូ…ភ្លេច​ប្រាប់ ! អា​ផ្ទៃ​ខ្មៅ​ៗ​នៅ​ជុំវិញ​រូបភាព​ហ្នឹង ក៏​ជា​ផ្នែក​មួយ​នៃ​អេក្រង់​របស់​ខ្ញុំ​ដែរ ។ ហើយ​ទម្រាំ​បង្កើត​បាន​រូបភាព​ទាំងពីរ​ហ្នឹង ខ្ញុំ​អង្គុយ​ចុច​គ្រាប់ចុច​ចុះឡើងៗ​ចង់​រីក​ម្រាម​ដៃ​ទៅ​ហើយ ។ តាម​ពិត​ដើម្បី​ធ្វើ​ឲ្យ​ផ្ទៃតុ​ទៅ​ជា​រាង​ត្រីមាត្រ ខ្ញុំ​ត្រូវ​ចុច​គ្រាប់ចុច​មួយ​ចំនួន ហើយ​ពេល​ដែល​ព្រលែង​ដៃ​ពី​គ្រាប់ចុច​ ផ្ទៃតុ​របស់​ខ្ញុំ​នឹង​ក្លាយ​មក​ជា​ធម្មតា​វិញ ហើយ​អញ្ចឹង​ខ្ញុំ​មិន​ដឹង​ជា​ចុច Print Screen តាម​ណា​ទេ​លោក​អើយ ។ តែ​សំណាង​ដែរ KDE វា​មាន​អា​កម្មវិធី​សម្រាប់​ថត​រូបភាព​លើ​អេក្រង់​ហ្នឹង​តែ​ម្ដង ។ ចាំ​ថ្ងៃក្រោយ សឹម​យក​វា​មក​ឡង់សេ​ទៀត ។

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: