As a man in Khmer Software Initiative project (known as KhmerOS), I had joint the 7th Cambodia Civil Society Forum Fair organized in Phnom Penh on 9-10th June 2006. There are about 60 local NGOs and communities showing their achievement. Many Khmer products can be found during this show. Yes, this fair aimed to promote Khmer products.

As you can see at [1], KhmerOS provided some Khmer software CDs for free to the people. In that CD, there is a bunch of software that people need for their daily computer life (running on Windows) starting from internet/email program (Mekhala and Moyura, the Khmer customized version of Mozilla Firefox and Thunderbird) to office application (OpenOffice 2.0).

SUSE Linux 10.1, the first Linux operating system that works well with Khmer out of the box, was also shown during the fair. Many people seem to be interested in it very much. They asked for it but unfortunately KhmerOS could not provide it for free. People have to exchange their blank CDs. And after telling, some people went out for a few minutes and came with 6 blank CDs.

There are also some picture taken during the fair. I hope you’ll enjoy them.

khmer_software
Khmer software CDs labeled “Use and Distribute for free” in the top of CD. There were also five icons representing the CD content. Starting from the left: Khmer Unicode (standard Khmer keyboard layout and Khmer unicode fonts), OpenOffice, Mekhala, Moyura and Khmer Unicode typing program. People that did not get the CDs were invited to the upcomming event organized by KhmerOS project. It’s called Installation Party where people can just come and bring their laptop and PC case to KhmerOS office to get Khmer software installed.

suse10.1_with_khmer
SUSE Linux 10.1 CDs labeled “Khmer Computer Operating System” and “Use and Distribute for free” in Khmer

You can find more picture related to KhmerOS during the fair at [1].

[2] from Vutha’s blog describes more about the whole fair.

[1] KhmerOS activities at Civil Fair
[2] Promoting Khmer Products

Advertisements

៥ ឬ ៦ ថ្ងៃ​ទៀត ដល់​ថ្ងៃ​ប្រកួត​បាល់ទាត់​ពិភពលោក​ឆ្នាំ ២០០៦ ហើយ ។ មិន​ដឹង​ថា​ជ័យជំនះ​នឹង​បាន​ទៅ​ខាង​ណា​ទេ ។ សម្រាប់​ខ្ញុំ សូម​ទាយ​ថា​អង់គ្លេស​ហើយ ទោះ​បី​ជា​ដឹង​ថា ប្រេស៊ីល​មាន​ប្រៀបជាង​ក៏​ដោយ ។

worldcup2006

បើ​និយាយ​ពី​កីឡាករ​ដែល​ខ្ញុំ​ពេញចិត្ត ហើយ​ចង់​តាមដាន​ថ្វីជើង​នៅ​ថ្ងៃ​ប្រកួត​វិញ គ្មាន​នរណា​ក្រៅ​ពី វេន រ៉ូនី ទេ ។

wayne_rooney
តែ​គួរ​ឲ្យ​ស្ដាយ របួស​ជើង​របស់​គាត់​មិន​ដឹង​ជា​ធូរស្បើយ​អាច​ប្រកួត​ឲ្យ​អង់គ្លេស​ឬ​ក៏​អត់​ទេ ។

រ៉ូណាល់ឌីញ៉ូ របស់​ប្រេស៊ីល ក៏​មិន​ធម្មតា​ដែរ ជាពិសេស​បច្ចេកទេស​ជើង​របស់​គាត់​តែ​ម្ដង គឺ​ដូចជា​យក​ដៃ​ទៅ​លេង​អញ្ចឹង ។

ronaldinho

ឆ្លៀត​រើចុះរើឡើង​​មួយ​ភ្លែត​ម៉ិញ ស្រាប់​តែ​ប្រទះឃើញ​អា​លក្ខណៈពិសេស​ត្រីមាត្រ (3D) ស្អី​គេ​ហ្នឹង​នៅ​ក្នុង​ស៊ូស៊ី ១០.១ ។ មាន​អី អេម​ផស់​គេ​ដែរ​តើ ។

3D_suse10.1
កុំ​ទៅ​ឆ្ងល់​អី នៅ​ក្នុង​ស៊ូស៊ី យើង​អាច​ប្រើ​ផ្ទៃតុ​ប៉ុន្មាន​ក៏​បាន​ដែរ ។ ឯ​នៅ​ក្នុង​រូបភាព​ខាង​លើ គឺ​ខ្ញុំ​ប្រើ​ផ្ទៃតុ​ចំនួន ២ អា​មួយ​បើក​អ៊ីនធឺណិត (រូបពណ៌​ស​នៅ​ផ្នែក​ខាង​ឆ្វេង​នៃ​គូប) ហើយ​អា​មួយ​នៅ​ខាង​ស្ដាំ​ដៃ​វិញ បើក​កម្មវិធី aKregator (បើ​ចង់​ដឹង​ថា aKregator ហ្នឹង​ជា​ស្អី សូម​មើល​ត្រង់ Recent Posts រកមើលតំណ “ភ្នាក់ងារសម្ងាត់របស់ខ្ញុំ)

3D_suse10.1_center
បើ​អា​មួយ​នេះ​វិញ មិន​ដឹង​ជា​ដូច​ស្អី !

អូ…ភ្លេច​ប្រាប់ ! អា​ផ្ទៃ​ខ្មៅ​ៗ​នៅ​ជុំវិញ​រូបភាព​ហ្នឹង ក៏​ជា​ផ្នែក​មួយ​នៃ​អេក្រង់​របស់​ខ្ញុំ​ដែរ ។ ហើយ​ទម្រាំ​បង្កើត​បាន​រូបភាព​ទាំងពីរ​ហ្នឹង ខ្ញុំ​អង្គុយ​ចុច​គ្រាប់ចុច​ចុះឡើងៗ​ចង់​រីក​ម្រាម​ដៃ​ទៅ​ហើយ ។ តាម​ពិត​ដើម្បី​ធ្វើ​ឲ្យ​ផ្ទៃតុ​ទៅ​ជា​រាង​ត្រីមាត្រ ខ្ញុំ​ត្រូវ​ចុច​គ្រាប់ចុច​មួយ​ចំនួន ហើយ​ពេល​ដែល​ព្រលែង​ដៃ​ពី​គ្រាប់ចុច​ ផ្ទៃតុ​របស់​ខ្ញុំ​នឹង​ក្លាយ​មក​ជា​ធម្មតា​វិញ ហើយ​អញ្ចឹង​ខ្ញុំ​មិន​ដឹង​ជា​ចុច Print Screen តាម​ណា​ទេ​លោក​អើយ ។ តែ​សំណាង​ដែរ KDE វា​មាន​អា​កម្មវិធី​សម្រាប់​ថត​រូបភាព​លើ​អេក្រង់​ហ្នឹង​តែ​ម្ដង ។ ចាំ​ថ្ងៃក្រោយ សឹម​យក​វា​មក​ឡង់សេ​ទៀត ។