ចង់មានន័យថាម៉េចហ្នឹង ?
May 31, 2006
បើអ្នកធ្លាប់ចូលទៅមើលតំបន់បណ្ដាញ OpenOffice ប្រាកដជាបានឃើញរូបភាពខាងក្រោមមិនខាន ។ បើមើលឲ្យជាក់យើងច្បាស់ជាឃើញសម្បកស៊ុតនៅក្បែរបក្សីនោះមិនខាន ។ មើល៎ តើរូបភាពហ្នឹងចង់មានន័យថាម៉េចហ្នឹង ?
គួរបញ្ជាក់ផងដែរថា OpenOffice ក៏ជាកម្មវិធីការិយាល័យមួយដែរ គឺយើងអាចប្រើវាដើម្បីរៀបចំជាឯកសារ ឬ លិខិតស្នាមផ្សេងៗ, ធ្វើការគណនា និង គ្រប់គ្រងទិន្នន័យ, រចនាស្លាយ…។ លក្ខណៈពិសេសរបស់វាក្រៅពីមានចំណុចប្រទាក់ជាភាសាខ្មែរ គឺយើងអាចប្រើវាដោយ សេរី និង ឥតគិតថ្លៃ ។
Advertisements
May 31, 2006 at 9:38 pm
OpenOffice is not that bad, but MS Office 2007 is on the way…
I already got beta 2 in my hard-disk 🙂
June 1, 2006 at 8:54 am
សំរាប់សរសេរភាសាខ្មែរខ្ញុំចូលចិត្តស្លឹករឹត(សុំទោសបើហៅខុសព្រោះហៅតាមគេដែរទេ)
June 1, 2006 at 9:21 am
ប្រហែលគេចង់បង្ហាញថា open office ជាសមិទ្ធផលទើបនឹងកើត តែបង្កប់ទៅដោយភាពត្រចះត្រចង់សំរាប់អនាគត ៕
June 1, 2006 at 5:42 pm
Singachea: បើទំនេរអាចសាក OpenOffice លេងៗក៏បានដែរ ។
ខេមរបក្សី ៖ ហៅបានត្រឹមត្រូវហើយ ។ ស្លឹករឹតហ្នឹងជាកម្មវិធីវាយអត្ថបទ ។ ឈ្មោះដើមរបស់វាគឺ OpenOffice Writer ។
វណ្ណា ៖ ចម្លើយហ្នឹងក៏ត្រឹមត្រូវដែរ (ហើយខ្ញុំក៏ទើបតែដឹងពីវណ្ណាដែរ) ។ ចម្លើយដែលខ្ញុំដឹង គឺគេចង់សំដៅលើ សេរីភាព ប្រៀបបាននឹងបក្សីដែលហោះហើរលើមេឃអញ្ចឹង ។
June 2, 2006 at 11:41 am
តែខ្ញុំនៅតែឆ្ងល់ ថាតើសំបកស៊ុត និងបក្សី មានទំនាក់ទំនងអ្វីជាមួយនឹងសេរីភាពដែរទៅ? សេរីភាពក្នុងការបំបែកស៊ុតឬ? ក្នុងរូបមានស៊ុតពីរ មានន័យថាអាចបំបែកស៊ុតខ្លួនឯងហើយ អាចបំបែកស៊ុតគេទៀតឬ? និយាយលេងទេខ្ញុំមើលរូបហ្នឹង ពិតជាមិនដឹងជាមានន័យថាម៉េចមែន។ ^_^
June 2, 2006 at 12:01 pm
ស៊ុតហ្នឹងវាមានច្រើនមែន ហើយសុទ្ធតែញាស់អស់ទៀត ។ បើនិយាយពីសត្វវិញ នៅសល់តែមួយក្បាលទេ អាផ្សេងទៀតហើរបាត់អស់ហើយ ។ នេះហើយបញ្ជាក់អំពីសេរីភាព ។ ^o^