ភ្នាក់ងារសម្ងាត់របស់​ខ្ញុំ

May 29, 2006

រាល់​ថ្ងៃ​ហ្នឹង មាន​គាត់​មួយ​ទុក​គ្រាន់​តាមដាន និង រាយការណ៍​សកម្មភាព​ផ្សេងៗ​នៅ​លើ​អ៊ីនធឺណិត ជាពិសេស​នៅ​លើ​កំណត់ហេតុ​បណ្ដាញ​នានា​តែ​ម្ដង ។ ឲ្យ​តែ​មាន​នរណា​ហ៊ាន​កម្រើក ខ្ញុំ​នឹង​ដឹង​ភ្លាម ។

កុំ​ឲ្យ​ខាត​ពេល​យូរ ឥឡូវ​សូម​ណែនាំ​តែ​ម្ដង​ទៅ ៖
aKregator

គាត់​ហ្នឹង​ហើយ ភ្នាក់ងារ​សម្ងាត់​របស់​ខ្ញុំ ។ មើល​តែ​រូប​គាត់​ដឹង​ហើយ បើ​មាន​នរណា​ប្រកាស​អ្វី​ថ្មី ឬ បញ្ចេញ​មតិ​យោបល់​អ្វី​មួយ ល្បង aKregator ផ្ដល់​សញ្ញា​ឲ្យ​ខ្ញុំ​ដឹង​ភ្លាម ។

តិច​ថា​ខ្ញុំ​អួត ខ្ញុំ​ចង់​តាមដាន​នរណា​ក៏​បាន​ដែរ ឲ្យ​តែ​មាន RSS ។

24 Responses to “ភ្នាក់ងារសម្ងាត់របស់​ខ្ញុំ”

  1. Wanna Says:

    អាហ្នឹង​ខ្លាំង​អញ្ចឹង​ផង​ហ្ន៎!! មើល​ទៅប្រហែល​ជា​ខ្លាំង​ជាង​ Sage ដែល​ជា​ «ផ្នែក​បន្ថែម(extension)» របស់​ Firefox​ ដែល​ខ្ញុំ​កំពុង​ប្រើ​ទៅទៀត​មើល​ទៅ​??!!


  2. ពិតជាអស្ចារ្យមែន
    តែទំព័រខ្ញុំមិនមានអ្វីកំរើកប៉ុន្មានទេ
    ព្រោះប៉ុន្មានថ្ងៃនេះរវល់ណាស់

    ខ្ញុំគិតចង់សាកល្បងប្រើវាដែរ


  3. ស្លាប់​ហើយ​វណ្ណា ! នេះ​តាមដាន​ខ្ញុំ​តាំង​ពី​អង្កាល់​ហ្នឹង ។ អត់​មាន​ប្រាប់​ឲ្យ​ដឹង​ម៉ាបន្តិច ។

    បើ​និយាយ​ពី​ខេមរបក្សី​វិញ ប៉ុន្មាន​ថ្ងៃ​នេះ​មិន​សូវ​កម្រើក​តែ​ការ​ប្រកាស​ប៉ុណ្ណោះ ឯ​មតិយោបល់​វិញ អូ…រាប់​មិន​អស់ ។

    និយាយ​អញ្ចឹង កុំ​ប្រកាន់​អី​ណា​ខេមរបក្សី ! សូម​ខ្ចី​រចនាប័ទ្ម (style) ប្រើ​មួយ​រយៈ​សិន​ណា:-)


  4. មិនជាអ្វីទេ
    ខ្ញុំចង់ប្រើវាដែរ តើត្រូវទៅថតនៅឯណា


  5. អរគុណណាស់ ដែល​បាន​ឲ្យ​ខ្ចី ។

    និយាយ​អញ្ចឹង​ខ្ញុំ​ភ្លេច​ប្រាប់​ឲ្យ​ឈឹង​ថា កម្មវិធី​ហ្នឹង​ជា​កម្មវិធី​មួយ​របស់ KDE ដូច្នេះ​មាន​ន័យ​ថា យើង​អាច​ប្រើ​វា​បាន​តែ​ក្នុង​លីនុច​ប៉ុណ្ណោះ ។

    តែ​បើ​នៅ​ក្នុង​វីនដូ​វិញ យើង​អាច​ប្រើ​កម្មវិធី​ផ្សេង ។ គឺ​ដូច​វណ្ណា​បាន​និយាយ​អញ្ចឹង បើ​យើង​ប្រើ​មេខលា ឬ Firefox យើង​អាច​ដំឡើង​ផ្នែក​បន្ថែម (extension) ផ្សេង​ទៀត ដើម្បី​អាច​មើល RSS បាន ។


  6. អូខេ អរគុណហើយ
    ចាំខ្ញុំសាកល្បង


  7. អូ… ខ្ញុំ​ភ្លេច​ប្រាប់ ។ បើ​មិន​យល់​ទាស់​ទេ ខេមរបក្សី​អាច​ប្រើ​កម្មវិធី​មយូរា ក៏​បាន​ដែរ ។ អាច​ទាញយក​បាន​នៅ http://www.khmeros.info ។ តាម​ពិត​វា​ជា​កម្មវិធី​អ៊ីមែល​ទេ ប៉ុន្តែ​យើង​ក៏​អាច​ប្រើ​វា ដើម្បី​បង្កើត​គណនី RSS ផង​ដែរ ។


  8. វណ្ណា ខ្ញុំមានសំនួរ
    ខ្ញុំបានថែម sage រួចហើយ
    ឧទាហរណ៍ថាខ្ញុំចង់ប្រើវាដើម្បីតាមដានទំព័រណាមួយ
    តើខ្ញុំអាចដឹងពី RSS របស់ទំព័រនោះដោយរបៀបណា?


  9. រកមើល​ពាក្យ​ថា FEED ។
    បើ​តំបន់​របស់​ខ្ញុំ​វិញ វា​ស្ថិត​នៅ​ខាង​ឆ្វេង​ដៃ​គឺ​មាន​ពីរ ៖ FULL និង COMMENTS ។ ហើយ​បន្ទាប់​មក ចម្លង​អាសយដ្ឋាន​របស់ FEED ដែល​ចង់​បាន​ទៅ ជា​ការ​ស្រេច (ចុច​កណ្ដុរ​ស្ដាំ រួច​ជ្រើស Copy Link Address) ។


  10. សូមអរគុណ
    ដើរហើយ វាចេះដើរហើយ

  11. Wanna Says:

    KhmerAmatak: របស់​ខ្ញុំ​វិញ (sage) កុំ​​ថា​ឡើយ​ដល់​ទៅកំរើក​ សូម្បី​តែ​ឮ​សូរ​ខ្យល់​ដក​ដង្ហើម​ ក៍​ខ្ញុំ​ដឹង​ដែរ ហេហេ…!!​

    ខេមរបក្សី: សូម​ទៅ​កាន់​ http://sage.mozdev.org/
    ប្រសិន​នៅ​មាន​បញ្ហា​ សូម​សរសេរ​នៅទីនេះ ឬ​នៅកំណត់​ហេតុ​អស្យាណូ​របស់​ខ្ញុំ​ណា៎!


  12. តែ​ប៉ុណ្ណេះ មិន​បាច់​ទេ តែ​ហ៊ាន​តែ​កម្រើក​ច្បាស់​ជា​ក្ស័យ​មិន​ខាន


  13. មនុស្សសម័យអីឡូវត្រចៀកវៃមែន
    ខ្ញុំកំពុងរៀបប្រើវា
    បើមានបញ្ហាខ្ញុំនឹងត្រលប់មកសួរវិញ
    កុំរត់ណា


  14. ស៊ូច ស៊ូច…កុំ​មាត់ ! បែប​អត់​មាន​នរណា​ដឹង​ថា ខ្ញុំ​ធ្វើ​អី​ទេ​អម្បាញ់​ម៉ិញ​ហ្នឹង


  15. វណ្ណាឬខ្មែរអមតះ
    សំរាប់ blogspot ដើម្បីរក RSS ​តើត្រូវរកតាមវិធីណា?
    ដូចជាខំសំលឹងដែរតែរកមិនឃើញសោះ

    ខ្មែរអមតះ អំមិញមិញធ្វើអីខ្លះ?

  16. Wanna Says:

    ខេមរះ​បក្សី មាន​ប្រើ​ Yahoo! Messenger ទេ? របស់​ខ្ញុំ​គឺ xwanna ។ តាម​ messenger តែ​ម្តង​ វា​លឿន ៕

  17. STARFiSH Says:

    អ៊ូយយ៉ូយ!.. គ្រាន់តែខានមកមួយថ្ងៃសោះគេលត់គ្នាទៅមកទៅមក។ និយាយទៅភ្នាក់ងារសំងាត់ស្អីគេនេះស្តាប់ទៅដូចជាចាប់អារម្មណ៍ដែរ។​ ចាំទំនេរបន្តិចចាំសាកយកវាមកប្រើជាប្រយោជន៍ដែរ។


  18. ម្សិលម៉ិញ មាន​ទៅ​ធ្វើ​អី​ធំដុំ​ខេមរៈបក្សី គ្រាន់​តែ​ដូរ​រូបភាព​ថ្មី​ហ្នឹង ។ គ្រាន់​តែ​ចង់​សាក​មើល តើ​មាន​នរណា​ដឹង​ខ្លះ ?

    បើ​ត្រីផ្កាយ​ប្រើ​ម្នាក់​ទៀត កុំ​ថា​ឡើយ​ដកដង្ហើម សូម្បី​តែ​ខ្ញុំ​ផោម​ក៏​លាក់​គេ​មិន​ជិត​ដែរ:-)

  19. Wanna Says:

    ចយអើយ! ម្នាក់ៗ​កាន់​តែសាហាវទៅៗហើយ!


  20. វណ្ណា ! ប្រាប់​ខ្ញុំ​ផង​មើល៎ ។ ខ្ញុំ​ក៏​រក RSS មតិយោបល់​របស់ blogspot ឥត​ឃើញ​ដែរ ។


  21. […] កុំ​ទៅ​ឆ្ងល់​អី នៅ​ក្នុង​ស៊ូស៊ី យើង​អាច​ប្រើ​ផ្ទៃតុ​ប៉ុន្មាន​ក៏​បាន​ដែរ ។ ឯ​នៅ​ក្នុង​រូបភាព​ខាង​លើ គឺ​ខ្ញុំ​ប្រើ​ផ្ទៃតុ​ចំនួន ២ អា​មួយ​បើក​អ៊ីនធឺណិត (រូបពណ៌​ស​នៅ​ខាង​ឆ្វេង) ហើយ​អា​មួយ​ទៀត បើក​កម្មវិធី aKregator (បើ​ចង់​ដឹង​ថា aKregator ហ្នឹង​ជា​ស្អី សូម​មើល​ទៅ​ឆ្វេង​ដៃ​បំផុត រួច​ចុច​លើ​តំណ “ភ្នាក់ងារសម្ងាត់របស់ខ្ញុំ) […]


  22. ខ្មែរអមតៈ! RSS មតិ​យោបល់​របស់​ blogger ដូច​ជា​ពុំ​មាន​ទេ ។

  23. Jerry Mouse Says:

    I don’t believe you tortoise!!!!???


  24. អីយ៉ាស់ ! ក្លើ​ខ្ញុំ​មក​ដល់​ហើយ​តើ ! កុំ​ឆ្ងល់​អី​អ្នក​ទាំងអស់​គ្នា រហស្សនាម​របស់​ខ្ញុំ​កាល​នៅ​រៀន​គឺ អណ្ដើក ។ និយាយ​ទៅ​ថ្នាក់​ខ្ញុំ​រៀន​ហ្នឹង​មាន​តាំង​ពី កណ្ដុរ, ហ៊ីង, ឆ្មា, ក្ងាន, ចៀម, ជ្រូក, ជ្រឹង, កណ្ដូប…


Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: