មិន​ដឹង​ថា​ត្រូវ​ធ្វើ​ម៉េច ?

May 22, 2006

មាន​បងប្រុស​ម្នាក់​គាត់​រៀបចំ​ជា​អត្ថបទ​កំណាព្យ​នៅ​ក្នុង​កំណត់ហេតុ​របស់​គាត់ ។ ខ្ញុំ​បាន​ចូល​ទៅ​មើល ហើយ​សង្កេត​ឃើញ​ថា អត្ថបទ​កំណាព្យ​ខ្លះ​ហាក់​ដូចជា​រៀបចំ​មិន​សូវ​ស្អាត គឺ​គាត់​សរសេរ​មិន​បាន​តម្រឹម​ត្រឹមត្រូវ (គាត់​ប្រើ​ដកឃ្លា) ។ ខ្ញុំ​បាន​ស្នើសុំ​ឲ្យ​គាត់​តម្រឹម​វា​ឲ្យ​បាន​ស្អាត តែ​គាត់​មិន​ដឹង​ថា​ត្រូវ​តម្រឹម​យ៉ាង​ណា ។ គាត់​សួរ​ខ្ញុំ តែ​ខ្ញុំ​ក៏​មិន​សូវ​ជា​ច្បាស់​ប៉ុន្មាន​ដែរ អារឿង HTML អី​គេ​ហ្នឹង ។ អ្វី​ដែល​គាត់​ចង់​បាន​គឺ ធ្វើ​ម៉េច​តម្រឹម​អត្ថបទ​ឲ្យ​ស្មើ​គ្នា គឺ​មើល​ទៅ​ដូច​អត្ថបទ​កំណាព្យ​នៅ​ក្នុង​សៀវភៅ​អញ្ចឹង ។

ខ្ញុំ​បាន​ព្យាយាម​ប្រើ TABLE tag ដោយ​កំណត់ BORDER=0 CELLSPACING=0 CELLPADDING=0 តែ​អា​តារាង​ហ្នឹង​នៅ​តែ​បង្ហាញ​ស៊ុម​ទៀត ហើយ​អត្ថបទ​ទៀត​សោត​ដូចជា​រាង​ឃ្លាត​ពី​គ្នា​បន្តិច ។ មើល​ទៅ​អត់​ស្អាត​សោះ ៖

ដួងច័ន្ទយប់មុនពេញបូណ៌មី វាយោរាត្រីរលឹកស្នេហ៍
ឥឡូវយប់នេះច័ន្ទប្រួលប្រែ រនោចខូចខែ…ព្យុះចិន្តា ។

ខ្ញុំ​គិត​ថា ចង់​ប្រើ TAB វិញ ។ ខ្ញុំ​មិន​ដឹង​ថា អក្សរ​តំណាង​របស់ TAB គឺ​អ្វី​ឡើយ ។ បើ​ដកឃ្លា​ខ្ញុំ​ដឹង គឺ nbsp; (តាម​ពិត​ត្រូវ​មាន​សញ្ញា & នៅ​ពី​មុខ​ទៀត តែ​បើ​ខ្ញុំ​ដាក់​សញ្ញា​ហ្នឹង អ្នក​ទាំងអស់​គ្នា​នឹង​មើលឃើញ​តែ​ដកឃ្លា​ប៉ុណ្ណោះ គឺ​អត់ឃើញ​អក្សរ nbsp ហ្នឹង​ឡើយ)
ខ្ញុំ​បាន​សាក​ប្រើ /t តែ​អត់​កើត​ផង វា​បង្ហាញ​ទាំង​ដុល​មក​វិញ:-)

ដួងច័ន្ទយប់មុនពេញបូណ៌មី/t/tវាយោរាត្រីរលឹកស្នេហ៍
ឥឡូវយប់នេះច័ន្ទប្រួលប្រែ/t/tរនោចខូចខែ…ព្យុះចិន្តា ។

អូយ…មាន​អ្នក​ណា​ដឹង​ថា​ត្រូវ​ធ្វើ​ម៉េច​ទេ ?

7 Responses to “មិន​ដឹង​ថា​ត្រូវ​ធ្វើ​ម៉េច ?”


  1. ពិនិត្យ​មើល​កូដ​ ឃើញ​ថា​សុបិន្ត​ភ្លេចដាក់​ border=0 ចំពោះ​ table តូច(ឃើញ​តែ​ដាក់​ចំពោះ​ table ធំ) ៕

  2. Singachea Says:

    Maybe you can try the tag pre with & #09.

    It’s should be something like this:

    &#09ដួងច័ន្ទយប់មុនពេញបូណ៌មី&#09&#09&#09វាយោរាត្រីរលឹកស្នេហ៍
    &#09ឥឡូវយប់នេះច័ន្ទប្រួលប្រែ&#09&#09 រនោចខូចខែ…ព្យុះចិន្តា ។

    It’s not perfect. Using table with border = 0 is another good idea.

  3. Lucky boy Says:

    Hey Soben! Just have a look at the style sheet that attached to your site https://khmeramatak.wordpress.com/wp-content/themes/regulus/style.cs s And I think may be it is the reason that make this look.
    Try to look at
    ###############################
    /*This make the table in the middle of the content*/
    table, tr, td, th {
    margin:auto; padding:auto; border:auto;
    }
    /*This makes all text in td & th tag separates from each other 8 pixels*/
    td, th {
    padding:8px;
    vertical-align:top;
    }
    /*The last one makes all td tags one border with its color*/
    td {
    border:1px solid #dde;
    }
    #####################################

    Unfortunately, you are using wordpress service whick doesn’t allow you to edit the file(especially this css file).
    But I don’t know if it is the solution or not. Just try this suggestion:
    -Apply the inline style to those tags in your post, for example,

    Hope this will help. But if it doesn’t, so don’t blame me.

  4. Lucky boy Says:

    Correct my mistake:
    1. The css file is https://khmeramatak.wordpress.com/wp-content/themes/regulus/style.css
    2. The suggestion is:
    <table style="margin:0;padding:0;border:none;"></table>
    <td style="border:none;"></td>

  5. khmeramatak Says:

    អូ… ពិត​ជា​អស្ចារ្យ ។ មាន​មិត្ត​ថ្មី​ហើយ​តើ ។ ខ្ញុំ​ស្មាន​តែ​នរណា តាម​ពិត ជុច សោះ ។ តែ​ប៉ុណ្ណេះ​បាន​ដៃ​ខ្ញុំ​ហើយ ។ បញ្ចេញ​យោបល់​ឲ្យ​ណាណី​ម្ដង​នៅ​ឯ http://homeuse.mobstop.com/ ។ មិន​ចាំ​ឆ្ងល់​ទេ អ្នក​ទាំងអស់​គ្នា ខ្ញុំ​ហ្នឹង​ហើយ​មិត្តរួមក្រុម​បាល់ទាត់​របស់ Lucky boy:-)

    ហើយ​ម្យ៉ាង​ទៀត អរគុណ​ច្រើន​ណាស់ ដែល​បាន​ជួយ​រក​ដំណោះស្រាយ ។ ចាំ​ខ្ញុំ​សាក​ធ្វើ​សិន ។

  6. khmeramatak Says:

    និយាយ​អញ្ចឹង Lucky boy ! ហេតុ​អី​ខ្ញុំ​មិន​អាច​បញ្ចេញយោបល់​នៅ​ក្នុង​ការ​ប្រកាស​របស់​អ្នក​អញ្ចឹង ? ពេល​ខ្ញុំ​ចុច​ប៊ូតុង Submit comment វា​ថា Proxy Error ហើយ​ពេល​ខ្ញុំ Refresh វា​ថា​ខ្ញុំ​បាន​បញ្ចេញយោបល់​រួច​ហើយ ។ តែ​ពេល​ខ្ញុំ​ទៅ​រក​មើល អត់​ឃើញ​ផង…

  7. Lucky boy Says:

    យីស​ ​សុបិន្ត​! បញ្ចេញ​រហ័ស​នាម​ឯង​អីចឹង​ ឯងខ្មាស់​គេណាស់ហ្វី :)។
    យ៉ាង​ណា​ម៉ិញ​ខ្ញុំ​សូមអរគុណ​ចំពោះ​ការបញ្ចេញយោបល់​របស់អ្នកនៅលើ​​ blog របស់​ខ្ញុំ។​ ខ្ញុំបានត្រួត​ពិនិត្យ​រួច​ហើយ បានជា​ comment មិនចេញព្រោះ​វាត្រូវ​រង់ចាំការ​កែរ​តំរូវ​ពី​ខ្ញុំ។ តែឥឡូវអ្នកអាច​បញ្ចេញយោបល់​ដោយ​មិន​ចាំ​បាច់​រង់ចាំ​ moderation.
    អរគុណ!


Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: