ជឿ​ទេ​ថា ខ្ញុំ​បាន​ការងារ​ធ្វើ​ដោយ​សារ​វា ?

May 11, 2006

poor_wallet

កាបូប ​នេះ​គឺ​ជា​អំណោយ​របស់​ពូ​ខ្ញុំ ។ ខ្ញុំ​នៅ​ចាំ​បាន​ថា ប្រហែល​ជា ២ ឆ្នាំ​មុន ពូ​ខ្ញុំ​បាន​ជូន​កាបូប​នេះ​ដល់​ខ្ញុំ ។ ក្រោយ​ពី​អរគុណ ហើយ​ទទួល​វា​ទុក​រួច ខ្ញុំ​អត់​មាន​ចាប់អារម្មណ៍​អ្វី​ទាំងអស់ គឺ​គិត​តែ​ពី​កាយ​ញ៉ុក កាយ​ញ៉ុក (ពេល​នោះ​ជា​ពេល​បាយ​ល្ងាច) ។ មួយ​សន្ទុះ​ក្រោយ​មក ស្រាប់​តែ​គាត់​និយាយ​ថា “ឥឡូវ មាន​កាបូប​ដាក់​លុយ​ហើយ រក​លុយ​ដាក់​បាន​ទេ​មើល​ទៅ” ។ គ្រាន់​តែ​ឮ​ភ្លាម អារម្មណ៍​ចម្លែក​មួយ​បាន​លេចឡើង​នៅ​ខ្ញុំ​ចិត្ត​ខ្ញុំ​ ។ ពិត​មែន​ហើយ កាល​ហ្នឹង​ខ្ញុំ​នៅ​រៀន​ឆ្នាំ​ទី ៤ នៅ​ឡើយ ហើយ​ដោយ​សារ​តែ​មិន​សូវ​ជា​មាន​បទពិសោធន៍​អី​ឲ្យ​ធំដុំ ដូច្នេះ​បាន​ជា​ខ្ញុំ​មិន​ដែល​គិត​ថា​ចង់​ដាក់ពាក្យ​ធ្វើការ​អ្វី​ឡើយ ។

ប៉ុន្មាន ​ថ្ងៃ​ក្រោយ​មក ខ្ញុំ​ឃើញ​គេ​ផ្សាយ​ដំណឹង​រើស​បុគ្គលិក​នៅ​លើ​ទំព័រ​កាសែត គឺ​គម្រោង​ខ្មែរអូអេស​ត្រូវការ​អ្នក​បកប្រែ​កម្មវិធី​កុំព្យូទ័រ​ចំនួន ៤ នាក់ ។ គ្រាន់​តែ​ឃើញ​ភ្លាម ពេញចិត្ត​ភ្លែត ហើយ​ក៏​សម្រេច​ដាក់ពាក្យ​ទៅ ។ បើ​និយាយ​ពី​ការ​ដាក់ពាក្យ​វិញ សូន្យ​តែ​ម្ដង ព្រោះ​វា​ជា​លើក​ទីមួយ​របស់​ខ្ញុំ​ហើយ ។ តែ​ដោយ​សារ​តែ​ការ​ខិតខំ​ព្យាយាម និង មាន​ការ​ជួយជ្រោមជ្រែង​ពី​មិត្តភក្តិ ទីបំផុត​ខ្ញុំ​ក៏​ត្រូវ​បាន​គេ​ជ្រើស​ចូល​ធ្វើ​ការងារ​នោះ​ទៅ ។

គិត ​ទៅ​ចាស់ៗ គាត់​ធ្វើ​អ្វី​មាន​អត្ថន័យ​ល្អ​ណាស់ យើង​ពិបាក​នឹង​ទាយ​ដឹង​ណាស់ ។ តែ​រាល់​ថ្ងៃ​ហ្នឹង ខ្ញុំ​កំពុង​តែ​ភ័យ ខ្លាច​គាត់​លេង​អា​ស្ទីល​ហ្នឹង​ទៀត ។ នរណា​ទៅ​ដឹង​ទៅ ថា​ពេល​ដែល​គាត់​ចង់​ឲ្យ​ខ្ញុំ​រក​ប្រពន្ធ គាត់​នឹង​ធ្វើ​អ្វី !

9 Responses to “ជឿ​ទេ​ថា ខ្ញុំ​បាន​ការងារ​ធ្វើ​ដោយ​សារ​វា ?”

  1. mungkol Says:

    Be careful then!

  2. khmeramatak Says:

    អរគុណ​ណាស់ ខ្ញុំ​នឹង​ប្រយ័ត្នប្រយែង ។ តែ​គិត​សព្វៗ​ទៅ បន់​ឲ្យ​តែ​គាត់​ធ្វើ នឹង​អាល​បាន​ប្រពន្ធ​មួយ​នឹង​គេ :-P
    និយាយ​អញ្ចឹង ខ្ញុំ​ទើប​តែ​បន្ថែម​អាសយដ្ឋាន​របស់ Mungkol ទៅ​កំណត់ហេតុ​របស់​ខ្ញុំ ។

    រីករាយ​ណាស់​ដែល​បាន​ស្គាល់

  3. Wanna Says:

    ខ្ញុំ​មាន​កាបូប​មួយ​ដែរ(ទិញដោយ​​ខ្លួន​ឯង​)​ទិញ​តាំង​ពី​ឆ្នាំ​៩៨ រហូត​មក​ដល់​ឥលូវ​វា​មិន​ព្រម​ខូច​សោះ​ អាល​នឹង​ដូរ​ម៉ូដ​នឹង​គេ។
    និយាយ​អញ្ចឹង​ ខ្ញុំ​មិន​មែន​ជា​ «ស្ថាបត្យករ» ​ឆ្នើម​ទេ ហើយ​ក៍​មិន​ទាន់​ក្លាយ​ជា ​«​វិស្វករ​សំណង់»​ ជា​ផ្លូវ​ការ​ដែរ😉

  4. mungkol Says:

    ខ្ញុំសូមអរគុណ ខ្មែរអមតៈជាអនេកដែលបានភ្ជាប់មកទំព័រខ្ញុំ​តែសូមជួយកែរសំរួលបន្តិចព្រោះថាឈ្មោះខ្ញុំគឺ មង្គល ប៉ុណ្ណោះ មិនមែន សុមង្គលទេ។លោកសុមង្គលមាន blog របស់លោកដែរនៅ អាស័យដ្ឋាននេះ mongkol.wordpress.com។

    ដោយសេចក្តីរាប់អាន និង មិត្តភាព។

  5. Singachea Says:

    To find a wife or to find the person we really love is not quite hard, but to find the person who honestly loves us is intricate.

  6. khmeramatak Says:

    ស្លាប់​ហើយ​វណ្ណា ប្រើ​ជិត ១០ ឆ្នាំ ។ របស់​ខ្ញុំ​ឯណេះ ប្រើ​មិន​ទាន់​បាន ២ ឆ្នាំ​ស្រួលបួល​ផង ដាច់​ថ្នេរ​មួយៗ​បាត់​ទៅ​ហើយ ។ ហើយ​កុំ​ភ័យ​ចាំ​ខ្ញុំ​ដូរ​ឲ្យ បើ​មិន​ចង់​ឲ្យ​គេ​ហៅ ស្ថាបត្យករ ។

  7. khmeramatak Says:

    អូសូមទោស Mungkol ។ ខ្ញុំ​ពិត​ជា​ខ្ជីខ្ជា​មែន ។ ចាំ​ខ្ញុំ​ប្ដូរ​ថ្មី​ឲ្យ ។

    Singachea, nice to see you here. I just had a look at your website. What’s a cool, man! It attract me since the first time, 4 colorful bubbles.🙂 Oh, I also read the About page. “Awsome”, I can say about it.
    If you don’t mind I’ll add you to my blogroll.

  8. Singachea Says:

    Khmeramatak! sure you can add me into your blogroll. i’m glad to know you as well.

  9. rak3k Says:

    គិត​ដល់​រឿង​កាបូប​លុយ ខ្ញុំ​ទិញ​ខ្លួន​ឯង​តាំង​ពី​ហាង ណូបូ ចាប់​បើក​ថ្មី​ម្លេះ គឺ​មួយ​ដុល្លា​ប្រាំ​កាក់ កាបូប​ខោប៊ូយ ត្រូវ​នឹង​ស្ទីល​ខ្ញុំ​ចូល​ចិត្តិ​ស្លៀក​ខោ​ប្រភេទ​នោះ​ផង តែ​ភ្លេច​អស់​ហើយ​មិន​ដឹង​ទិញ​ឆ្នាំ​ណា​ទេ។ គិត​ដល់​រឿង​ប្រពន្ធ ឈឺ​ក្បាល​តែ​ម្ដង​ពី​ព្រោះ​ឥឡូវ​រក​តែ​សង្សា ក៏​គ្មាន​ដែរ… យ៉ាប់​ដល់​ក​ហើយ​ខ្ញុំ!


Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: