ស៊ូម៉ាឃើ​ឈ្នះ​ទៀត !

May 8, 2006

ម្សិលម៉ិញ ស៊ូម៉ាឃើ រក​បាន ១០ ពិន្ទុ ហើយ​មិត្ត​រួម​ក្រុម​របស់​គាត់ ហ្វ៊ីលីព ម៉ាសា ក៏​រកបាន ៦ ពិន្ទុ​ដែរ​សម្រាប់​ក្រុម​ហ្វ៊ើរ៉ារ៉ី ។ ចាប់ផ្ដើម​ពី​ដំបូង អាឡុងសូ​នៅ​មុខ​គេ ស៊ូម៉ាឃើ​នៅ​ទី២ ម៉ាសា​នៅ​ទី៣ ។ ពួក​គាត់​តាម​គ្នា​កិតៗ​រហូត តែ​វ៉ា​គ្នា​អត់​បាន​ឡើយ ។ ក្រោយ​ពី​ប្រណាំង​បាន​ប្រហែល ១៥ជុំ អាឡុងសូ​គាត់​ចូល​ចាក់​សាំង​មុន ពេល​នោះ​ស៊ូម៉ាឃើ​ក៏​នៅ​មុខ​គេ​ម្ដង តែ​នៅ​ជុំ​បន្ទាប់​ស៊ូម៉ាឃើ​ចូល​ចាក់​សាំង​វិញ ហើយ​ពេល​ចេញ​ពី​ចាក់​សាំង​គាត់​នៅ​ក្រោយ​អាឡុងសូ​ដដែល ។ និយាយ​ទៅ ឃ្លាត​ពី​គ្នា​មិន​ដល់ ២វិនាទី​ផង ។ តែ​អភិនីហារ​ពិត​ជា​មាន​មែន​នៅ​ពេល​ចាក់​សាំង​លើក​ទី២ ។ អាឡុងសូ​គាត់​ចូល​ចាក់​មុន​ទៀត ដោយ​ចំណាយ​ពេល​អស់​ប្រហែល ៨,៨ វិ. ប្រហែល​ជា​បួន​ប្រាំ​ជុំ​ក្រោយ ស៊ូម៉ាឃើ​គាត់​ចូល​ចាក់​ដែរ ។ ខ្ញុំ​ឃើញ​ក្រុម​អ្នក​ចាក់សាំង និង ប្ដូរ​កង់​របស់​គាត់ ប្រុងប្រៀប​យ៉ាង​ប្រុងប្រយ័ត្ន​បំផុត ព្រោះ​នេះ​ជា​ចំណុច​ស្លាប់រស់ ។ ពិត​ជា​គួរ​ឲ្យ​ស្ញើច​មែន គាត់​ចំណាយ​ពេល​តែ ៦,៨ វិ. ប៉ុណ្ណោះ ។ ពេល​ចេញ​មក​វិញ នៅ​មុខ​អាឡុងសូ​យ៉ាង​រំភើយ ។ ទោះ​ជា​ខំ​តាម​យ៉ាង​ណា ក៏​អាឡុងសូ​ធ្វើ​អ្វី​មិន​កើតដែរ រហូត​ដល់​ទីព្រ័ត្រ​បាន​ត្រឹម​តែ​លេខ​២​ប៉ុណ្នោះ ។ ឯ​ម៉ាសា​បាន​លេខ​៣ ។ ចំពោះ​ការ​ប្រណាំង​លើក​នេះ ដោយ​សារ​តែ​ផ្លូវ​មាន​លក្ខណៈ​បត់បែន និង ស្មុគ្រស្មាញ​ច្រើន រថយន្ត​ចំនួន ៩ បាន​បោះបង់​ការ​ប្រកួត ដែល​ទុក​លទ្ធភាព​ដល់​នាយចក់នាយចែម​ខ្លះ​ដែល​ប្រណាំង​មិន​សូវ​ដែល​បាន​ពិន្ទុ​ដុំ​កំភួន​អី​នោះ រក​បាន​ត្រឹម​លេខ ៧, ៨ គិត​ជា​ពិន្ទុ​វិញ​គឺ ២,១ ។

លើក​នេះ​ចាត់​ទុក​ជា​ជោគជ័យ​យ៉ាង​ត្រចះត្រចង់​សម្រាប់​ក្រុម​ហ្វ៊ើរ៉ារ៉ី ចំណែក​ឯ​អ្នក​គាំទ្រ​ស៊ូម៉ាឃើ​វិញ គាត់​ចាត់​ទុក​ថា ស៊ូម៉ាឃើ​កាល​ពី ៧ ឆ្នាំ​​មុន​បាន​ត្រឡប់​មក​វិញ​ហើយ !

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: