ដូចជា​រាង​នឹក​មេរោគ !

May 6, 2006

virus

អស់​រយៈពេល​ជាង ១ ឆ្នាំ​ហើយ ដែល​ខ្ញុំ​បាន​ប្ដូរ​មក​ប្រើ​ប្រព័ន្ធ​ប្រតិបត្តិការ​ស៊ូស៊ីលីនុច ។ ពី​ដំបូង​ដូច​ជា​រាង​ពិបាក​បន្តិច​ដែរ តែ​យូរៗ​ទៅ​មាន​អី​ស៊ាំ​ឯង ។ អ្វី​ដែល​គួរ​ឲ្យ​កត់សម្គាល់​បំផុត​នោះ គឺ​មិន​ត្រឹម​តែ​ចំណុចប្រទាក់​ស្ទើរ​តែ​ទាំងអស់​ជា​ភាសាខ្មែរ​ដែល​ជា​ភាសា​កំណើត​របស់​ខ្ញុំ​ប៉ុណ្ណោះ​ទេ បញ្ហា​សុវត្ថិភាព​ក៏​មាន​លក្ខណៈ​ពិសេស​ដែរ ។ ខ្ញុំ​មិន​ដែល​ខ្វល់ខ្វាយ​ពី​មេរោគ​អ្វី​ឡើយ ខ្ញុំ​គិត​តែ​ធ្វើ​ការងារ​របស់​ខ្ញុំ​ប៉ុណ្ណោះ ។
និយាយ​ពី​កាល​ពី​ប្រើ​វ៉ីនដូ​វិញ អូ…គ្រាន់​តែ​ចូល​ដល់​ភ្លាម លោក​បង McAFee គាត់​ចាប់ផ្ដើម​ទាញយក​ភាព​ទាន់សម័យ​របស់​គាត់​ពី​អ៊ីនធឺណិត​ភ្លាម ។ បើ​នៅ​ផ្ទះ​វិញ ខ្ញុំ​អត់​មាន​អ៊ីនធឺណិត​ប្រើ​ឡើយ ដូច្នេះ​មាន​តែ​ទ្រាំ​ប្រើ​អា​ហួសសម័យ​ហ្នឹង​ទៅ ។ ចាប់​បាន ឬ មិន​បាន​មិន​ដឹង​ទេ ។ ហើយ​បើ​និយាយ​ពី​ការ​ចម្លង​ឯកសារ​វិញ មិន​បាច់​និយាយ​ទេ ម្ដងៗ​បន់សុំ​កុំ​ឲ្យ​តែ​មាន​មេរោគ​មក​ជាមួយ ជា​ពិសេស​អា​ឯកសារ​ដែល​យក​មក​ពី​អ៊ីនធឺណិត​ហ្នឹង​តែ​ម្ដង ។ បើ​លោក​បង McAFee គាត់​ខ្លាំង​មិន​អី​ទេ ចាប់​បាន តែ​បើ​ខ្សោយ​វិញ ហេះ…ហេះ…បើ​ស្រាល​ខូច​ឯកសារ​បើក​លែង​កើត តែ​បើ​ធ្ងន់​វិញ មាន​តែ​ស្រវ៉េស្រវ៉ា​បញ្ចូល​ស៊ីឌី​រួច​ដំឡើង​វ៉ីនដូ​ឡើង​វិញ​ប៉ុណ្ណោះ ។

តែ​និយាយ​លេង​សើច​អី ឥឡូវ​ដូចជា​រាង​នឹក​រលឹក​មេរោគ​គួរសម​ដែរ !

2 Responses to “ដូចជា​រាង​នឹក​មេរោគ !”


  1. ទៅ​ជា​អញ្ចឹង​ទៅ!!?? ម៉ាស៊ីន​ខ្ញុំ​​ឯណេះ​វិញ​ជា​លំនៅស្ថាន​ដ៏​សុខសាន្ត​របស់​ពួក​វា​ទៅ​វិញ។ មាន​ម្តង​នោះ​ ពួក​វា​នាំ​គ្នា​មក​ប្រមូល​ផ្តុំ កើត​ជា​កូន​ពូន​ជា​ចៅ​យ៉ាង​រំភើយ!!

  2. khmeramatak Says:

    អញ្ចឹង​ហើយ អត់​មាន​អី​ការពារ​នោះ ។ ខ្ញុំ​ឯណេះ​វិញ ការពារ​ជិត​ឈឹង អញ្ជើញ​គ្រូ​មក​ក៏​មិន​ខ្លាច​ដែរ :-)


Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: