នេះ​បាន​ចំ​ជា​ខ្មែរ​ខ្លាំង​មែន !

May 6, 2006

khmer_vietnam
កាល​ពី​ថ្ងៃ​ទី ៤ ម្សិលម្ង៉ៃ កម្ពុជា​បាន​ប្រកួត​ឈ្នះ​វៀតណាម​ក្នុង​ពិន្ទុ ៨ ទល់​នឹង ៦ នៅ​ក្នុង​ការ​ប្រកួត​បាល់ទាត់​ហ្វុតសាល​នៅ​ប្រទេស​ថៃ ។ ដោយ​បាន​ប្រកួត​ចាញ់​ឥណ្ឌូនេស៊ី, កម្ពុជា​ជាប់​ចំណាត់ថ្នាក់​លេខ ២ នៅ​ក្នុង​ពូលបេ ដែល​នឹង​ត្រូវ​ឡើង​ទៅ​ប្រកួត​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ​ជាមួយ​ម្ចាស់ផ្ទះ​ថៃ ដែល​ជាប់​លេខ ១ នៅ​ក្នុង​ពូលអា ។ រី​ឯ​ឥណ្ឌូនេស៊ី​ដែល​ជាប់​លេខ ១ នៅ​ក្នុង​ពូល​បេ ត្រូវ​ប៉ះ​ជាមួយ​ភូមា ។

21 Responses to “នេះ​បាន​ចំ​ជា​ខ្មែរ​ខ្លាំង​មែន !”

  1. Wanna Says:

    ខ្ញុំ​បាន​បញ្ជូន​តំណឹង​ដ៏​សែន​រីករាយ​នេះ​ទៅ​កាន់​រាល់​មិត្ត​ភ័ក្តិរាល់​គ្នា។ ឥលូវ​ផ្អើល​អស់​ម៉ា​ស្រុក​យួន​ហើយ😉

  2. khmeramatak Says:

    ពិត​ជា​ប្រសើរ​ណាស់ ។ ខ្មែរ​ចេះ​ជួយ និង លើក​ទឹកចិត្ត​ដល់​គ្នា ។
    ប៉ុន្តែ វណ្ណា អើយ ! យើង​ត្រេកអរ​មិន​បាន​យូរ​ឡើយ ។ ខ្មែរ​យើង​បាន​ចាញ់​ថៃ​ទៅ​ហើយ គឺ​ចាញ់​យ៉ាង​ចាស់​ដៃ​ទៀត​ផង (១៩-១) ។ ប៉ុន្តែ​មិន​អី​ទេ លទ្ធផល​ប៉ុណ្ណេះ​ក៏​យក​ជា​ការ​បាន​ដែរ ខ្ញុំ​ជឿ​ថា ថ្ងៃ​ក្រោយ​ខ្មែរ​នឹង​ធ្វើ​ឲ្យ​កាន់​តែ​ល្អ​ជាង​នេះ​ទៀត ។ យើង​ប្រហែល​ជា​នៅ​ប៉ះ​ភូមា​ទៀត​មើល​ទៅ ដណ្ដើម​យក​លេខ ៣ (ភូមា​ចាញ់​ឥណ្ឌូនេស៊ី ៥-៣) ។


  3. សង្បឹម​ថា​លើក​ក្រោយៗ​ទៀតយើង​កាន់តែ​លេង​បាន​ល្អ​ជាង​នេះ​ទៅ​ទៀត។​ នៅ​ស្រុក​យួន​ឯណេះ សារព័តិមាន​ក៍​បាន​ព៌ណនា​ពី​ព្រឹត្ត​ការណ៍​គួរឲ្យ​ភ្ញាក់​ផ្អើល​នេះ​ដែរ។ យួន​វា​តែង​មាន​មោទនភាព នឹង​មើល​ងាយ​ខ្មែរ​យើង​ណាស់។
    និយាយ​អញ្ចឹង យើង​មាន​សង្ឃឹម​នឹង​បាន​លេខ៣​ច្រើន៕

  4. ដារា Says:

    ល្អណាស់
    ជយោខ្មែរ​!

  5. ដារា Says:

    I hope so,

    Bravo Khmer

  6. រ៉ា Says:

    សូមជួយអមអរសារទរ!​ពិតជាគួរឲរំភើបមែនទែន។​


  7. លេងកីឡា យួនមិនដែលឈ្នះខ្មែរទេ តាំងតែពីសម័យសីហនុ ម្លេះ

  8. ដារា Says:

    ខ្មែរឈ្នះថៃរហូត


  9. ខ្មែរ​មិន​អន់​ទេ​ ប្រសិន​បើ​ខ្មែរ​មាន​ការ​ឧបត្ថម្ភ និង​គាំ​ទ្រ​យ៉ាង​ខ្លាំង​ក្លា​ពី​រា​ជ​រដ្ឋា​ភិបាល​​ទៀត​នោះ​។
    កាល​ពី​ខែ​មុន​ ខ្មែរ​ក៏​បាន​មក​ប្រកួត​កី​ឡា​បាល់​ឱប​នៅ​ប្រទេស​ឡាវ​ដែរ​ ហើយ​ទោះ​បី​ជា​ខ្មែរ​ចាញ់​ ក៏​ខ្មែរ​មាន​មោទនភាពដែរ ព្រោះ​ការ​ចាញ់​នោះ​មិន​មែន​កើត​ឡើង​ដោយ​ កីឡា​ករ​ខ្មែរ​អសមត្ថភាព​នោះ​ទេ​ គឺ​មក​ពី​ខាង​ឡាវ​មាន​កីឡាករ​បរទេស​៥នាក់​ជួយ​ ហើយ​ពិន្ទុ​ដែល​ឈ្នះ​នោះ​គឺ ១៤​តនឹង​១៥​ ដែល​ពិន្ទុ​ទាំង​១៥​របស់​ឡាវ​គឺ​បរទេស​ជា​អ្នក​យក​បាន​ទៀត​ មិនមែន​ឡាវ​ខ្លួន​ឯង​ទេ។

  10. កូនខ្មែរ Says:

    ខ្មែរខ្ញូំមានទៅអន់ជាងសាស្រ្តដ៏ទៃឯណា​

  11. ស៊ាវយី Says:

    សូមជ៓រាបសួលោកពូ………….ពីចម្ងាយខ្ញុ៓រីករាយណាស់ដោយបានឃើញលោកពូបង្កើតកម្មវិធីយូនីកូដ(Khmer Unicode)នេះឡើង ខ្ញុ៓យល់ឃើញថាកម្មវិធីយូនីកូដមួយនេះពិតជាងាយស្រួលជាងកម្មវិធីពីមុនៗខ្លាំងណាស់ ។បុន្តែក៏មានកន្លែងខ្លះៗវាក៏មានបញ្ហាផងដែរដូចជា
    ០១. ខ្ញុំសួរថាហេតុអ្វីបានជាកម្មវិធីខ្មែរយូនីកូដនេះមិន សរសេរអក្សរកាត់
    អង់គ្លេសឈ្មោះប្រទេសខ្លួនឯងដូចជា(English =>EN) ,(Thai=>TH) ,(China=>CH)ចំណែកភាសាខ្មែរយូនីកូដយើងវិញហេតុ អ្វីបានជាមិនសរសេរពាក្យថា (
    Cambodia =>CA ឬ Khmer =>KH )បែរទៅជាសរសេរពាក្យថា(Catalan =>CA)ដែលវាពុំមែនជាឈ្មោះរបស់ប្រទេសខ្លួនឯងទៅវិញ។ តើលោកពូប្តូរពាក្យនេះមិនបានឬយ៉ាងណា?
    ០២. អក្សរខ្មែរយូនីកូដហេតុអ្វីបានជាមិនធ្វើឲ្យធំច្បាស់និងមានពណ៌ខ្មៅដូចជាអក្សរជាតិសាសន៏គេដ៏ទៃទៀតលើពិភពលោក ខ្ញុំឧទាហរណ៏ដូចជាអក្សរប្រទេសថៃ អក្សរប្រទេសមួយនេះគឺវាមានលក្ខណៈស្រដៀងដូចជាអក្សរខ្មែរយើងដែរ តែអក្សរគេមានស្តង់ដាជាងយើង គឺវាធំច្បាស់ហើយមានពណ៌ខ្មៅនិងទំហំសមល្មមដូចជាអក្សរអង់គ្លេសហើយកម្មវិធីផ្សេងៗក៏ស្គាល់អក្សរថៃផងដែរ ចំណែកអក្សរខ្មែរយូនីកូដកម្មវិធីខ្លះមិនស្គាល់ទេ។ (ខ្ញុំនិយាយនេះសំដៅតែសរសេរទៅលើចំណងជើងបទចម្រៀងឬបង្កើត(New Folder)និងសរសេរលើ(Folder)ផ្សេងៗទៀតតែប៉ុណ្ណោះ)។
    ០៣. ត្រង់កន្លែងសម្រាប់ចុចដកឃ្លាឬហៅថា(Space) ហេតុអ្វីចាំបាច់ចុច(Space)ហើយចុច(ALTGR) ទើបអាចដកឃ្លាអក្សរខ្មែរយូនីកូដនេះបាន ធ្វើអញ្ចិងគឺវានាំតែលំបាកហើយយឺត តែបើសិនជាលោកពូ ឆ្នៃវាចុចតែ(Space) តែមូយគត់ដូចជាអក្សរប្រទេសគេដ៏ទៃ។ ខ្ញុំយល់ថាវាពិតជាលឿនហើយស្រួលនិងមានស្តង់ដាដូចជាអក្សរអង់គ្លេសនិងថៃ ព្រមទាំងប្រទេសផ្សេងៗទៀត។
    ០៤.ហេតុអ្វីបានជាមិនកម្មវិធីយូនីកូដនេះមិនធ្វើអក្សរឲ្យមានទំហំធំច្បាស់និងមានពណ៌ខ្មៅដូចជាអក្សរអង់គ្លេសនិងថៃដែរ ព្រោថាអក្សរថៃគេក៏មានលក្ខណៈនិងស្រដៀងប្រហាក់ប្រហែលតែនិងអក្សរយើងដែរ ហេតុអ្វីបានជាគេធ្វើអក្សរឲ្យធំច្បាស់និងមានពណ៌ខ្មៅដូចជាភាសាអង់គ្លេសបាន? ចំណែកខ្មែរយូនីកូដយើងវិញមិនត្រឹមតែមិនមានពណ៌ខ្មៅទេថែមទាំងមិនសូវច្បាស់ទៀតផង ហេតុអ្វីបានជាបង្កើតអក្សរខ្មែរយូនីកូដនេះឲ្យច្បាស់មានទំហំធំនិងមានពណ៌ខ្មៅដូចជាអក្សរអង់គ្លេសនិងថៃមិនបាន?(ខ្ញុំនិយាយនេះសំដៅតែសរសេរទៅលើចំណងជើងបទចម្រៀងនិងបង្កើត(New Folder)តែប៉ុណ្ណោះ ខ្ញុំមិននិយាយរួមក្នុងការសរសេរលើ(Microsoft Office Word)នោះទេ។ ខ្ញុំសង្ឃឹមថាលោកពូពិតជាធ្វើនិងកែរសម្រួលអក្សរយូនីកូដយើងឲ្យមានស្តង់ដានិងទាន់សម័យដូចជាអក្សរជាតិសាសន៍គេដ៍ទៃទៀតលើពិភពលោកអញ្ចឹងដែរ សូមឲ្យលោកពូជួបប្រទៈតែសេចក្តីសុខនិងសុភមង្គលជារៀងរហូតទៅ។

  12. khmeramatak Says:

    សូម​អរគុណ​ចំពោះ​មតិយោបល់​ដ៏​ក្បោះក្បាយ​នេះ ។

    ខ្ញុំ​សូម​ឆ្លើយ​តប​ដូច​ខាង​ក្រោម ៖

    ១. ករណី​នេះ​កើត​មាន​តែ​នៅ​ក្នុង WindowsXP ប៉ុណ្ណោះ ព្រោះ​យើង​មិន​អាច​បន្ថែម “KH” ទៅ​ក្នុង​ប្រព័ន្ធ WindowsXP បាន ។ យើង​បាន​ត្រឹម​តែ​ប្រើ​អក្សរ​កាត់​ដែល​មាន​ស្រាប់​ប៉ុណ្ណោះ ។ ហើយ​ក្នុង​ចំណោម​អក្សរ​កាត់​មាន​ស្រាប់​ទាំងអស់ “CA” ស័ក្ដិសម​ជាង​គេ ។

    ២. ប្រទេស​ផ្សេង​ទៀត គេ​ដើរ​ទៅ​មុន​ប្រទេស​យើង​បន្តិច​ហើយ ។ យើង​ត្រូវ​នៅ​រង់ចាំ​យូរ​ទៀត ទម្រាំ​ឲ្យ​កម្មវិធី​ផ្សេងៗ អាច​ស្គាល់​ខ្មែរ​យូនីកូដ ។ បញ្ហា​ស្គាល់ ឬ​មិន​ស្គាល់​នេះ គឺ​ស្ថិត​នៅ​លើ​កម្មវិធី (ឧ. PhotoShop, Illustrator…) មិន​មែន​ស្ថិត​នៅ​លើ​ខ្មែរ​យូនីកូដ​ទេ ។

    ៣. ដើម្បី​ដកឃ្លា យើង​មិន​មែន​ចុច AltGr + Space ទេ ។ យើង​ត្រូវ​ចុច Shift + Space ។ ប្រសិន​បើ​យើង​ចុច Space យើង​នឹង​ទទួល​បាន Zero-Width Space ។ បើ​តាម​គេ​សិក្សា ក្នុង​ចំណោម​ការ​ចុច ១០០ដង យើង​នឹង​ចុច ZWSP ចំនួន ១៦ដង ។ សម្រាប់​ព័ត៌មាន​បន្ថែម សូម​មើល http://jaist.dl.sourceforge.net/sourceforge/khmer/How_to_type_Khmer_Unicode_v1.0En.pdf ត្រង់​ទំព័រ​ទី ១៦ ។

    ៤. សម្រាប់​បញ្ហា​ទំហំ​អក្សរ​តូច (តូច​មើល​មិន​យល់) សូម​មើល http://www.khmeros.info/drupal/?q=en/node/816 និង http://www.khmeros.info/drupal/?q=en/node/279 ។ បញ្ហា​នេះ កើត​មាន​តែ​នៅ​ក្នុង Windows Vista ប៉ុណ្ណោះ ។

    និយាយ​អញ្ចឹង វា​នឹង​ជា​ការ​ប្រសើរ​បំផុត ប្រសិន​បើ​ស៊ាវយី អាច​សាកសួរ​សំណួរ និង​ចម្ងល់​ផ្សេងៗ ទាក់ទង​នឹង​ខ្មែរ​យូនីកូដ នៅ​ក្នុង​វិបសាយ​គម្រោង​ខ្មែរ​អូអេស (khmeros.info) ព្រោះ​អ្នក​ផ្សេង​ទៀត អាច​នឹង​ជួប​បញ្ហា​ស្រដៀង​គ្នា ហើយ​យើង​អាច​ជួយ​គ្នា​ទៅ​វិញ​ទៅ​មក​បាន​ច្រើន​ជាង​នេះ ។

    សូម​បញ្ជាក់​មួយ​ទៀត ខ្ញុំ​អត់​ទាន់​ចាស់​ទេ ។ សូម​កុំ​ហៅ​ខ្ញុំ​ពូ🙂


  13. ជំរាបសួចាស សុខសប្បាយជាទេ?

  14. នីម Says:

    ជំរាបសួរលោកពូៗទាំអស់គ្នាដែលជាអ្នកមានគំនិតនិងសតិបញ្ញាដ៏ល្អខិតខំរិះរកវិធីសាស្រ្តផ្សេងៗដើម្បីនិងរៀបចំបង្កើតកម្មវិធីអក្សរខ្មែរដាក់លើកម្មវិធីនានាកន្លងមកនេះ ហើយម្យ៉ាងទៀតដើម្បីនិងជួយលើកតំកើនអក្សរសាស្ត្រជាតិខ្មែរយើងផងនិងដើម្បីឲ្យពលរដ្ឋខ្មែរគ្រប់រូបបានរៀនសូត្រនិងស្រាវជ្រាវបានយ៉ាងងាយស្រួលដោយពុំចាំបាច់ពឹងផ្អែកទៅលើភាសាទីពីឡើយ។
    ខ្ញុំចង់សួរថាលោកពូ ថាតើការរៀបចំបញ្ចូលអក្សរខ្មែរយើងទៅលើទូរស័ព្ទក្តីនិងលើកម្មវិធីកុំព្យូទ័រក្តី តើការរៀបចំធ្វើឡើងនេះមានក្រុមហ៊ុនមករៀបចំធ្វើវាឡើងឬក៏លោកពូធ្វើដោយឯកជនខ្លួនឯងដោយគ្មានក្រុមហ៊ុនឬរាជរដ្ឋាភិបាលជួយលោកពូទេរឺ? ទើបបានជាខ្ញុំសង្កេតឃើញថាទូរស័ព្ទអក្សរខ្មែរដែលទើបនិងចេញបីបួនគ្រឿងមួយឆ្នាំចុងក្រោយនេះ ហើយខ្ញុំពុំឃើញមានម៉ាកទូរស័ព្ទអក្សរខ្មែរថ្មីណាចេញមកទៀតសោះ។
    តើទូរស័ព្ទអក្សរខ្មែរដែលបានចេញពីបីគ្រឿងកន្លងមកនេះ លោកពូគ្រាន់តែសាកល្បងស្នាដៃលេងឬពិតជាចាប់ផ្តើមបញ្ចូលអក្សរខ្មែរទៅលើទូរស័ព្ទគ្រប់ម៉ាកគ្រប់ប្រភេទមែន? បើសិនជាចាប់ផ្តើមបញ្ចូលវាមែនហេតុអ្វីបានជាមិនឃើញមានចេញម៉ាកទូរស័ព្ទអក្សរខ្មែរថ្មីៗមកទៀត។ បើសិនជាពូចាប់ផ្តើមបញ្ចូលអក្សរខ្មែរមែន ខ្ញុំចង់សំណូមពរឲ្យលោកពូបញ្ចូលអក្សរខ្មែរយើងទៅលើកម្មវិធីមួយចំនួនទៀតដូចជា៖
    ០១.កម្មវិធី KMPPlayer (សម្រាប់លេងតន្រ្តី)
    ០២.កម្មវិធី GOMPlayer (សម្រាប់លេងតន្រ្តី)
    ០៣.កម្មវិធី SmartStratNero(សម្រាប់ចម្លងស៊ីឌីCD)
    ០៤.កម្មវិធី MP4(សំរាប់ស្តាប់ចម្រៀង)
    ០៥.កម្មវិធី ទូរទស្សន៍,ទូរស័ព្ទ(មានអក្សរខ្មែរគ្រប់ម៉ាកគ្រប់ប្រភេទ)
    ០៦.កម្មវិធី វចនានុក្រមអង់គ្លេស-ខ្មែរ,និងខ្មែរ-អង់គ្លេស(ដោយប្រើប្រាស់អក្សរខ្មែរយូនី
    កូដធ្វើជាគោលសម្រាប់សរសេរ។សូមស្រងយកពាក្យខ្មែរពីវចនានុក្រមជួន ណាត
    ទាំងអស់សំរាប់ធ្វើជាវចនានុក្រមខ្មែរ-អង់គ្លេស។
    ០៧.កម្មវិធី StormPlayer(សម្រាប់លេងតន្រ្តី)
    ០៨.កម្មវិធី Realalt,Power DVD(សម្រាប់លេងតន្រ្តី)
    ០៩.កម្មវិធី Flvplayer, JetAudio, Winamp(សម្រាប់លេងតន្រ្តី)ជាដើម។

  15. នីម Says:

    ជំរាបសួរអ្នកទាំអស់គ្នា!!!!!!!! តើអ្នកទាំងអស់គ្នាអាចជួយឆ្លើយនិងសំនួរខ្ញុំបានដែរឬទេ?ខ្ញុំឧស្សាហ៍បើកគេហទំព័រខ្មែរមើលណាស់ ហើយខ្ញុំបានយល់ដឹងពត៌មានខ្លះៗថាខ្មែរឥឡូវអាចបង្កើតកម្មវិធីអក្សរខ្មែរដាក់ទូរស័ព្ទដៃបានប្រហែលជាបីបួនគ្រឿងតែប៉ុណ្ណោះ តាមដែលខ្ញុំបានដឹងកន្លងមក ហើយម៉ាកទូរស័ព្ទទាំងនោះទៀតសោតសុទ្ធតែមិនអាចប្រើប្រាស់មេម៉ូរី(Memory Card) បាន ខ្ញុំចង់សួរថាតើមានម៉ាកទូរស័ព្ទអក្សរខ្មែរថ្មីៗណាខ្លះដែលទើបនិងចេញមកហើយវាដាក់មេម៉ូរី(Memory Card) បាន។
    បានជាខ្ញុំសួរដូច្នេះព្រោះថាសព្វថ្ងៃមិនបានរស់នៅស្រុកខ្មែរទេ
    ដូច្នេះហើយទើបខ្ញុំពុំសូវដឹងអំពីពត៌មានច្បាស់។បើសិនជាអ្នកទាំងអស់គ្នាបានដឹងសូមជួយប្រាប់ម៉ាកនិងលេខទូរស័ព្ទនោះមកឲ្យខ្ញុំផង ឧទាហរណ៍ថាបើប្រភេទ(Nokia6233 N73 , N70 , )ឬក៏(i-mobile510)ជាដើម។(E-mail : KonKhmer11@yahoo.com)

  16. នីម Says:

    ជំរាបសួរលោកពូៗទាំអស់គ្នាដែលជាអ្នកមានគំនិតនិងសតិបញ្ញាដ៏ល្អខិតខំរិះរកវិធីសាស្រ្តផ្សេងៗដើម្បីនិងរៀបចំបង្កើតកម្មវិធីអក្សរខ្មែរដាក់លើកម្មវិធីនានាកន្លងមកនេះ ហើយម្យ៉ាងទៀតដើម្បីនិងជួយលើកតំកើនអក្សរសាស្ត្រជាតិខ្មែរយើងផងនិងដើម្បីឲ្យពលរដ្ឋខ្មែរគ្រប់រូបបានរៀនសូត្រនិងស្រាវជ្រាវបានយ៉ាងងាយស្រួលដោយពុំចាំបាច់ពឹងផ្អែកទៅលើភាសាទីពីឡើយ។
    ខ្ញុំចង់សួរថាលោកពូ ថាតើការរៀបចំបញ្ចូលអក្សរខ្មែរយើងទៅលើទូរស័ព្ទក្តីនិងលើកម្មវិធីកុំព្យូទ័រក្តី តើការរៀបចំធ្វើឡើងនេះមានក្រុមហ៊ុនមករៀបចំធ្វើវាឡើងឬក៏លោកពូធ្វើដោយឯកជនខ្លួនឯងដោយគ្មានក្រុមហ៊ុនឬរាជរដ្ឋាភិបាលជួយលោកពូទេរឺ? ទើបបានជាខ្ញុំសង្កេតឃើញថាទូរស័ព្ទអក្សរខ្មែរដែលទើបនិងចេញបីបួនគ្រឿងមួយឆ្នាំចុងក្រោយនេះ ហើយខ្ញុំពុំឃើញមានម៉ាកទូរស័ព្ទអក្សរខ្មែរថ្មីណាចេញមកទៀតសោះ។
    តើទូរស័ព្ទអក្សរខ្មែរដែលបានចេញពីបីគ្រឿងកន្លងមកនេះ លោកពូគ្រាន់តែសាកល្បងស្នាដៃលេងឬពិតជាចាប់ផ្តើមបញ្ចូលអក្សរខ្មែរទៅលើទូរស័ព្ទគ្រប់ម៉ាកគ្រប់ប្រភេទមែន? បើសិនជាចាប់ផ្តើមបញ្ចូលវាមែនហេតុអ្វីបានជាមិនឃើញមានចេញម៉ាកទូរស័ព្ទអក្សរខ្មែរថ្មីៗមកទៀត។ បើសិនជាពូចាប់ផ្តើមបញ្ចូលអក្សរខ្មែរមែន ខ្ញុំចង់សំណូមពរឲ្យលោកពូបញ្ចូលអក្សរខ្មែរយើងទៅលើកម្មវិធីមួយចំនួនទៀតដូចជា៖
    ០១.កម្មវិធី KMPPlayer (សម្រាប់លេងតន្រ្តី)
    ០២.កម្មវិធី GOMPlayer (សម្រាប់លេងតន្រ្តី)
    ០៣.កម្មវិធី NeroStratSmart (សម្រាប់ចម្លងស៊ីឌីCD)
    ០៤.កម្មវិធី MP4(សំរាប់ស្តាប់ចម្រៀង)
    ០៥.កម្មវិធី ទូរទស្សន៍,ទូរស័ព្ទ(មានអក្សរខ្មែរគ្រប់ម៉ាកគ្រប់ប្រភេទ)
    ០៦.កម្មវិធី វចនានុក្រមអង់គ្លេស-ខ្មែរ,និងខ្មែរ-អង់គ្លេស(ដោយប្រើប្រាស់អក្សរខ្មែរយូនី
    កូដធ្វើជាគោលសម្រាប់សរសេរ។សូមស្រងយកពាក្យខ្មែរពីវចនានុក្រមជួន ណាត
    ទាំងអស់សំរាប់ធ្វើជាវចនានុក្រមខ្មែរ-អង់គ្លេស។
    ០៧.កម្មវិធី StormPlayer(សម្រាប់លេងតន្រ្តី)
    ០៨.កម្មវិធី Realalt,Power DVD(សម្រាប់លេងតន្រ្តី)
    ០៩.កម្មវិធី Flvplayer, JetAudio, Winamp(សម្រាប់លេងតន្រ្តី)ជាដើម។

  17. នីម Says:

    សូមជំរាបថាកម្មវិធីអូផឺនស៊ូ(OpenSuse)មិនអាចដោនឡូតបាន ខ្ញុំមិនដឹងថាមកពីហេតុអី្វទេ​ ប្រហែលមកពីប្រព័ន្ធមានបញ្ហារហើយ ខ្ញុំព្យាយាមដោនឡូតកុំព្យូទ័រ៣គ្រឿងហើយ នៅតែមិនបានសម្រេច សូមជួយពិនិត្យមើលបញ្ហានេះផង។

  18. ស.យ Says:

    ហេតុអ្វីបានជាអក្សរខ្មែរយូនីកូដសរសេរលើ Photpshop ចង់សរសេរដាក់ជើងមិនបានសោះ? ឧ.​ក្បាល តែសរសេរក្នុងPhotpshop បែរជាចេញទៅជា ក្ ្បាល វិញុ។
    ខង់សួរថាហេតុអ្វីបានជាដាក់ជើងវាមិនចូលគ្នាសោះ។

  19. Ena Says:

    ជំរាបសួរ
    តើមានកម្មវិធីសំរាប់ចាក់តន្រ្តីខែ្មរ​ជាភាសាខ្មែរទេ?
    ខ្ញុំឃើញគេមាន​កម្មវិធីចាក់ចំរៀងតន្រ្តីខ្មែរ​វុល​៣២៥​ពិតជាប្រសើរមែន។
    តើខ្ញុំទៅរកយកកនែ្លងណាបានដោយមានគិតថ្លៃ
    អរគុណ

  20. គឹម វីរះ Says:

    ជាដំបូង ពូសូមសរសើរដល់ក្មួយៗដែលចំណាយពេលវេលាស្រាវជ្រាវនូវ ណេះដឹងជាកុំព្យូទ័រ ជាភាសាបរទេស ឬមុខវិជ្ជាផ្សេងៗដែលមានប្រយោជន៏​ដល់សង្គមជាតិយើង។

    ពូក៏មានការកោតសរសើរផងដែរចំពោះក្មួយម្នាក់ បានគិតដល់ការប្រើប្រាស់ ខេមរះភាសាលើគេហទំព័រដើម្បីអោយបងប្អូនខ្មែរយើងមួយចំនួនធំមិនសូវ ចេះភាសាបរទេសបានអាន និងស្វែងយល់តាមការចែករំលែកចំណេះដឹង​របស់ក្មួយៗ។ ពូពិតជារំភើបចំពោះមនសិកាស្នេហាជាតិរបស់ក្មួយៗខ្លាំង ណាស់។ ជាទីបញ្ចប់ ពូសូមជូនពរក្មួយៗប្រកបតែសេចក្តីសុខគ្រប់ប្រការ។

  21. rem veyrith Says:

    ខ្ញុំត្រែកអរជាខ្លាំងណាស់ដែលបានដឹងថាខ្មែរបានជ័យជំនះ​ សូមជូនពរនឹងផ្ដល់កំលាំងចិត្ដអ្នកកីឡាខ្មែរទាំងអស់ នឹងមួយទៀតសូមអោយសម្ដេច នាយយករដ្ធមន្រី្ដខ្មែរយើង ជួយគាំទ្រហើយឧប្បថមផង សូមអរគុណទុកជាមុន


Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: