កម្ពុជា​ឈ្នះ​ម៉ាឡេស៊ី ៣-២ ក្នុង​ការ​ប្រកួត​ហ្វុតសាល

May 4, 2006

កម្ពុជា​បាន​សាង​លទ្ធផល​ដ៏​គួរ​ឲ្យ​ភ្ញាក់ផ្អើល​បំផុត​មួយ ដោយ​បាន​ប្រកួត​ឈ្នះ​ម៉ាឡេស៊ី ៣ ទល់​នឹង ២ នៅ​ថ្ងៃ​បើកឆាក​នៃ​ការ​ប្រកួត​កីឡា​បាត់ទាត់​ហ្វុតសាល​ដណ្ដើម​ពានរង្វាន់​សមាគមន៍​បាត់ទាត់​អាស៊ាន (AFF) កាល​ពី​ម្សិលម្ង៉ៃ​នេះ នៅ​ឯ​ប្រទេស​ថៃ ។ នៅ​នាទី​ទី ១៣ ប្រធាន​ក្រុម​ម៉ាឡេស៊ី Mohd Saiful Mohd Noor បាន​ស៊ុត​បញ្ចូលទី​នាំមុខ​កម្ពុជា ១-០ ប៉ុន្តែ​កីឡាករ​កម្ពុជា ហុត សុទិត្យា បាន​ស៊ុត​យក​ស្មើ​វិញ​នៅ ២ នាទី​បន្ទាប់ ។ នៅ​នាទី​ទី ២៣ កីឡាករ សាន សូផាន់ណា បាន​ស៊ុត​មួយ​គ្រាប់​ទៀត​ឲ្យ​កម្ពុជា​នាំមុខ ២-១ ប៉ុន្តែ​ម៉ាឡេស៊ី​បាន​វាយបក​យក​ស្មើ​វិញ​នៅ​នាទី​ទី ៣៧ ។ នៅ​មិន​ទាន់​អស់​ចិត្ត សូទិត្យា បាន​បន្ថែម​មួយ​គ្រាប់​ទៀត​ដែល​ជា​គ្រាប់​ជ័យជំនះ​សម្រាប់​កម្ពុជា ។
គួរ​បញ្ជាក់​ផង​ដែរ​ថា កម្ពុជា​ស្ថិត​នៅ​ក្នុង​ពូល បេ ជាមួយ​នឹង​ម៉ាឡេស៊ី, វៀតណាម និង ឥណ្ឌូនេស៊ី ដែល​សុទ្ធ​តែ​ជា​ជើង​ខ្លាំង ។ នៅ​ថ្ងៃ​បើក​ឆាក​នោះ វៀតណាម​ក៏​ចាញ់​ឥណ្ឌូនេស៊ី​ក្នុង​លទ្ធផល ៦-៣ ផង​ដែរ ។ រី​ឯ​ពូល អា វិញ​មាន​តែ​បី​ក្រុម​ប៉ុណ្ណោះ​គឺ ថៃ, ភូមា និង ប្រុយណេ ។

ដក់ស្រង់​ពី ទីនេះ

Leave a comment