បើអ្នក​ធ្លាប់​ចូល​ទៅ​មើល​តំបន់បណ្ដាញ OpenOffice ប្រាកដ​ជា​បាន​ឃើញ​រូបភាព​ខាង​ក្រោម​មិន​ខាន ។ បើ​មើល​ឲ្យ​ជាក់​យើង​ច្បាស់​ជា​ឃើញ​សម្បក​ស៊ុត​នៅ​ក្បែរ​បក្សី​នោះ​មិន​ខាន ។ មើល៎ តើ​រូបភាព​ហ្នឹង​ចង់​មាន​ន័យ​ថា​ម៉េច​ហ្នឹង ?

free

គួរ​បញ្ជាក់​ផង​ដែរ​ថា OpenOffice ក៏​ជា​កម្មវិធី​ការិយាល័យ​មួយ​ដែរ គឺ​យើង​អាច​ប្រើ​វា​ដើម្បី​រៀបចំ​ជា​ឯកសារ ឬ លិខិតស្នាម​ផ្សេងៗ, ធ្វើការ​គណនា និង គ្រប់គ្រង​ទិន្នន័យ, រចនាស្លាយ…។ លក្ខណៈ​ពិសេស​របស់​វា​ក្រៅ​ពី​មាន​ចំណុចប្រទាក់​ជា​ភាសាខ្មែរ គឺ​យើង​អាច​ប្រើ​វា​ដោយ សេរី និង ឥតគិតថ្លៃ

រាល់​ថ្ងៃ​ហ្នឹង មាន​គាត់​មួយ​ទុក​គ្រាន់​តាមដាន និង រាយការណ៍​សកម្មភាព​ផ្សេងៗ​នៅ​លើ​អ៊ីនធឺណិត ជាពិសេស​នៅ​លើ​កំណត់ហេតុ​បណ្ដាញ​នានា​តែ​ម្ដង ។ ឲ្យ​តែ​មាន​នរណា​ហ៊ាន​កម្រើក ខ្ញុំ​នឹង​ដឹង​ភ្លាម ។

កុំ​ឲ្យ​ខាត​ពេល​យូរ ឥឡូវ​សូម​ណែនាំ​តែ​ម្ដង​ទៅ ៖
aKregator

គាត់​ហ្នឹង​ហើយ ភ្នាក់ងារ​សម្ងាត់​របស់​ខ្ញុំ ។ មើល​តែ​រូប​គាត់​ដឹង​ហើយ បើ​មាន​នរណា​ប្រកាស​អ្វី​ថ្មី ឬ បញ្ចេញ​មតិ​យោបល់​អ្វី​មួយ ល្បង aKregator ផ្ដល់​សញ្ញា​ឲ្យ​ខ្ញុំ​ដឹង​ភ្លាម ។

តិច​ថា​ខ្ញុំ​អួត ខ្ញុំ​ចង់​តាមដាន​នរណា​ក៏​បាន​ដែរ ឲ្យ​តែ​មាន RSS ។

ដើរ​ហើយ​អ្នក​ទាំងអស់គ្នា ។ ខ្ញុំ​បាន​ប្រើ PRE ជាមួយ​ហ្នឹង &#09 ។ គឺ​ខ្ញុំ​សរសេរ ៖

PRE
ឃ្លាទី១&#09ឃ្លាទី២
ឃ្លាទី៣&#09ឃ្លាទី៤
/PRE

ខ្ញុំ​អត់​ហ៊ាន​ដាក់សញ្ញា នៅ​ជុំ​វិញ PRE និង /PRE ឡើយ ព្រោះ​បើ​ដាក់ វា​នឹង​បម្លែង​អា​អត្ថបទ​ហ្នឹង​ទៅ​ជា​មែនទែន ។ &#09 ក៏​អញ្ចឹង​ដែរ ខ្ញុំ​អត់​ហ៊ាន​ដាក់​សញ្ញា ; នៅ​ពី​ក្រោយ​ឡើយ ។ តើ​មាន​អ្នក​ណា​ដឹង​ទេ​ថា ដោះស្រាយ​បញ្ហា​ហ្នឹង​យ៉ាង​ដូចម្ដេច ? ខ្ញុំ​ពិត​ជា​ចង់ សរសេរ​កូដ​ដើម​ណាស់ ព្រោះ​អ្នក​ផ្សេង​ដែល​មិន​សូវ​ចេះ HTML អាច​នឹង​ងាយ​យល់​វា ជាពិសេស​បងប្រុស​ម្នាក់​ដែល​ខ្ញុំ​ចង់​ជួយ ។

ដួងច័ន្ទយប់មុនពេញបូណ៌មី		វាយោរាត្រីរលឹកស្នេហ៍
ឥឡូវយប់នេះច័ន្ទប្រួលប្រែ	រនោចខូចខែ…ព្យុះចិន្តា ។

យីស wordpress នេះ ! ចំ​ជា​អស្ចារ្យ​មែន​តែ​ម្ដង ។ អា​ឯង សរសេរ TABLE STYLE=”margin:0;padding:0;border:none;” ហើយ​ហ្នឹង ចេះ​មក​លុប​ឲ្យ​នៅសល់​តែ TABLE ទទេ ។ មើល​ទៅ​បែប​មិន​អាច​ប្រើ TABLE បាន​ទេ វណ្ណា, Singachea, Lucky boy អើយ ។

ដួងច័ន្ទយប់មុនពេញបូណ៌មី វាយោរាត្រីរលឹកស្នេហ៍
ឥឡូវយប់នេះច័ន្ទប្រួលប្រែ រនោចខូចខែ…ព្យុះចិន្តា ។

មើល​ទៅ ប្រហែល​ជា​អាច​សង្ឃឹម​លើ PRE ។ ល្បង wordpress ហ្នឹង ប្រហែល​ជា​ចង់​ឲ្យ​ខ្ញុំ​បាយ បាយ​គាត់​ហើយ​មើល​ទៅ ។ ស្អី​ក៏​មិន​អនុញ្ញាត ស្អី​ក៏​កែ​មិន​បាន ស្អី​ក៏​បន្ថែម​មិន​បាន ។

មាន​បងប្រុស​ម្នាក់​គាត់​រៀបចំ​ជា​អត្ថបទ​កំណាព្យ​នៅ​ក្នុង​កំណត់ហេតុ​របស់​គាត់ ។ ខ្ញុំ​បាន​ចូល​ទៅ​មើល ហើយ​សង្កេត​ឃើញ​ថា អត្ថបទ​កំណាព្យ​ខ្លះ​ហាក់​ដូចជា​រៀបចំ​មិន​សូវ​ស្អាត គឺ​គាត់​សរសេរ​មិន​បាន​តម្រឹម​ត្រឹមត្រូវ (គាត់​ប្រើ​ដកឃ្លា) ។ ខ្ញុំ​បាន​ស្នើសុំ​ឲ្យ​គាត់​តម្រឹម​វា​ឲ្យ​បាន​ស្អាត តែ​គាត់​មិន​ដឹង​ថា​ត្រូវ​តម្រឹម​យ៉ាង​ណា ។ គាត់​សួរ​ខ្ញុំ តែ​ខ្ញុំ​ក៏​មិន​សូវ​ជា​ច្បាស់​ប៉ុន្មាន​ដែរ អារឿង HTML អី​គេ​ហ្នឹង ។ អ្វី​ដែល​គាត់​ចង់​បាន​គឺ ធ្វើ​ម៉េច​តម្រឹម​អត្ថបទ​ឲ្យ​ស្មើ​គ្នា គឺ​មើល​ទៅ​ដូច​អត្ថបទ​កំណាព្យ​នៅ​ក្នុង​សៀវភៅ​អញ្ចឹង ។

ខ្ញុំ​បាន​ព្យាយាម​ប្រើ TABLE tag ដោយ​កំណត់ BORDER=0 CELLSPACING=0 CELLPADDING=0 តែ​អា​តារាង​ហ្នឹង​នៅ​តែ​បង្ហាញ​ស៊ុម​ទៀត ហើយ​អត្ថបទ​ទៀត​សោត​ដូចជា​រាង​ឃ្លាត​ពី​គ្នា​បន្តិច ។ មើល​ទៅ​អត់​ស្អាត​សោះ ៖

ដួងច័ន្ទយប់មុនពេញបូណ៌មី វាយោរាត្រីរលឹកស្នេហ៍
ឥឡូវយប់នេះច័ន្ទប្រួលប្រែ រនោចខូចខែ…ព្យុះចិន្តា ។

ខ្ញុំ​គិត​ថា ចង់​ប្រើ TAB វិញ ។ ខ្ញុំ​មិន​ដឹង​ថា អក្សរ​តំណាង​របស់ TAB គឺ​អ្វី​ឡើយ ។ បើ​ដកឃ្លា​ខ្ញុំ​ដឹង គឺ nbsp; (តាម​ពិត​ត្រូវ​មាន​សញ្ញា & នៅ​ពី​មុខ​ទៀត តែ​បើ​ខ្ញុំ​ដាក់​សញ្ញា​ហ្នឹង អ្នក​ទាំងអស់​គ្នា​នឹង​មើលឃើញ​តែ​ដកឃ្លា​ប៉ុណ្ណោះ គឺ​អត់ឃើញ​អក្សរ nbsp ហ្នឹង​ឡើយ)
ខ្ញុំ​បាន​សាក​ប្រើ /t តែ​អត់​កើត​ផង វា​បង្ហាញ​ទាំង​ដុល​មក​វិញ:-)

ដួងច័ន្ទយប់មុនពេញបូណ៌មី/t/tវាយោរាត្រីរលឹកស្នេហ៍
ឥឡូវយប់នេះច័ន្ទប្រួលប្រែ/t/tរនោចខូចខែ…ព្យុះចិន្តា ។

អូយ…មាន​អ្នក​ណា​ដឹង​ថា​ត្រូវ​ធ្វើ​ម៉េច​ទេ ?

បាន​ទៅ​ចូលរួម​កម្មវិធី Internet Party នឹង​គេ​ដែរ កាល​ពី​ថ្ងៃ​ច័ន្ទ ។ ទោះ​បី​ជា​ទៅ​ក្នុង​នាម​ជា​កន្លែង​ធ្វើការ​ក៏​ដោយ ក៏​ឆ្លៀត​បន្លំ​ទាក់ទង​ក្មេងៗ​ដែរ ។

បើ​ពិនិត្យ​ជា​រួម​កម្មវិធី​គេ​ហ្នឹង​ល្អ​គួរសម គឺ​ល្អ​ជាង​ពិព័រណ៍ ICT Expo ទៅ​ទៀត ។ កម្មវិធី​ហ្នឹង​គេ​ផ្ដោត​សំខាន់​លើ​អ៊ីនធឺណិត និង ការ​ជជែកកំសាន្ត​តាម​អ៊ីនធឺណិត ។ អ្នក​ចូលរួម​ភាគច្រើន​គឺ​ជា​យុវវ័យ ដែល​ជា​តារា​ជជែកកំសាន្ត​នៅ​ក្នុង​ឆានែល #cambodia ។ និយាយ​ទៅ​ពិធី​ហ្នឹង​ដូចជា​កន្លែង​សម្រាប់​មនុស្ស​ទាំងអស់​នោះ​ណាត់​ជួប​គ្នា​អញ្ចឹង ។

show
ទិដ្ឋភាព​ការ​តាំង​ពិព័រណ៍

sexy_girl
ស្រីស្អាត​បង្ហាញ​ម៉ូត

board
បើ​ចង់​ទាក់ទង​គ្នា សូម​មើល​ក្រដាស​ហ្នឹង​ទៅ សុទ្ធ​តែ​អ៊ីមែល និង តំបន់បណ្ដាញ

poor_wallet

កាបូប ​នេះ​គឺ​ជា​អំណោយ​របស់​ពូ​ខ្ញុំ ។ ខ្ញុំ​នៅ​ចាំ​បាន​ថា ប្រហែល​ជា ២ ឆ្នាំ​មុន ពូ​ខ្ញុំ​បាន​ជូន​កាបូប​នេះ​ដល់​ខ្ញុំ ។ ក្រោយ​ពី​អរគុណ ហើយ​ទទួល​វា​ទុក​រួច ខ្ញុំ​អត់​មាន​ចាប់អារម្មណ៍​អ្វី​ទាំងអស់ គឺ​គិត​តែ​ពី​កាយ​ញ៉ុក កាយ​ញ៉ុក (ពេល​នោះ​ជា​ពេល​បាយ​ល្ងាច) ។ មួយ​សន្ទុះ​ក្រោយ​មក ស្រាប់​តែ​គាត់​និយាយ​ថា “ឥឡូវ មាន​កាបូប​ដាក់​លុយ​ហើយ រក​លុយ​ដាក់​បាន​ទេ​មើល​ទៅ” ។ គ្រាន់​តែ​ឮ​ភ្លាម អារម្មណ៍​ចម្លែក​មួយ​បាន​លេចឡើង​នៅ​ខ្ញុំ​ចិត្ត​ខ្ញុំ​ ។ ពិត​មែន​ហើយ កាល​ហ្នឹង​ខ្ញុំ​នៅ​រៀន​ឆ្នាំ​ទី ៤ នៅ​ឡើយ ហើយ​ដោយ​សារ​តែ​មិន​សូវ​ជា​មាន​បទពិសោធន៍​អី​ឲ្យ​ធំដុំ ដូច្នេះ​បាន​ជា​ខ្ញុំ​មិន​ដែល​គិត​ថា​ចង់​ដាក់ពាក្យ​ធ្វើការ​អ្វី​ឡើយ ។

ប៉ុន្មាន ​ថ្ងៃ​ក្រោយ​មក ខ្ញុំ​ឃើញ​គេ​ផ្សាយ​ដំណឹង​រើស​បុគ្គលិក​នៅ​លើ​ទំព័រ​កាសែត គឺ​គម្រោង​ខ្មែរអូអេស​ត្រូវការ​អ្នក​បកប្រែ​កម្មវិធី​កុំព្យូទ័រ​ចំនួន ៤ នាក់ ។ គ្រាន់​តែ​ឃើញ​ភ្លាម ពេញចិត្ត​ភ្លែត ហើយ​ក៏​សម្រេច​ដាក់ពាក្យ​ទៅ ។ បើ​និយាយ​ពី​ការ​ដាក់ពាក្យ​វិញ សូន្យ​តែ​ម្ដង ព្រោះ​វា​ជា​លើក​ទីមួយ​របស់​ខ្ញុំ​ហើយ ។ តែ​ដោយ​សារ​តែ​ការ​ខិតខំ​ព្យាយាម និង មាន​ការ​ជួយជ្រោមជ្រែង​ពី​មិត្តភក្តិ ទីបំផុត​ខ្ញុំ​ក៏​ត្រូវ​បាន​គេ​ជ្រើស​ចូល​ធ្វើ​ការងារ​នោះ​ទៅ ។

គិត ​ទៅ​ចាស់ៗ គាត់​ធ្វើ​អ្វី​មាន​អត្ថន័យ​ល្អ​ណាស់ យើង​ពិបាក​នឹង​ទាយ​ដឹង​ណាស់ ។ តែ​រាល់​ថ្ងៃ​ហ្នឹង ខ្ញុំ​កំពុង​តែ​ភ័យ ខ្លាច​គាត់​លេង​អា​ស្ទីល​ហ្នឹង​ទៀត ។ នរណា​ទៅ​ដឹង​ទៅ ថា​ពេល​ដែល​គាត់​ចង់​ឲ្យ​ខ្ញុំ​រក​ប្រពន្ធ គាត់​នឹង​ធ្វើ​អ្វី !