នេះបានសមជាស៊ូម៉ាឃើ

April 25, 2006

schumacher_sanmarino
(ស៊ូម៉ាឃើ​គាត់​ត្រេកអរពេក លោត​សឹង​របូត​ខោ)

នរណា​ថា​អាឡុងសូ​ខ្លាំង ? តាម​ពិត​ស៊ូម៉ាឃើ​គាត់​មិន​ទាន់​បញ្ចេញ​អស់​ស្នៀត​ផង​ហ្នឹង ។ ឥឡូវ​ពេល​គាត់​បញ្ចេញ​អស់​ទៅ មាន​អី​ឈ្នះ​ដែរ​តើ ម្សិលម្ង៉ៃ​នៅ​ទីលាន​សាន់ម៉ារីណូ  ! តែ​និយាយ​លេង​សើច​អី គាត់​ក៏​លស់ព្រលឹង​ដោយ​សារ​អាឡុងសូ​មិន​ស្ទើរ​ដែរ ។ និយាយ​មិន​ឲ្យ​បះសក់​ម្ដេច​ហ្នឹង​កើត បើ​អាឡុងសូ​តាម​ស្អិត​ពី​ក្រោយ​រហូត សឹង​តែ​ចាប់​តាំង​ពី​ដើម​ទី ពេល​ខ្លះ​សឹង​តែ​វ៉ា​បាន​ទៀត​ផង ។ ចាប់​ពី​ជុំ​ទី ២០ ជាង​មក (ទាំងអស់ ៦២ ជុំ) ឡាន​អាឡុងសូ​នៅ​ជាប់​កន្ទុយ​ឡាន​ស៊ូម៉ាឃើ​រហូត បើ​និយាយ​ទៅ​គឺ​ឃ្លាត​គ្នា​មិន​លើស​ពី ២ វិនាទី​ផង តែ​មិន​មែន​ចេះ​តែ​ភ័យ​ស្លន់ស្លោ​ឯណា ស៊ូម៉ាឃើ​គាត់​ប្រមូល​អារម្មណ៍​ក្នុង​ការ​បើកបរ​បាន​យ៉ាង​ល្អ បិទ​មិន​ឲ្យ​អាឡុងសូ​វ៉ា​បាន​ឡើយ ។ បើ​អាឡុងសូ​វិញ ពេល​ខ្លះ​ដូចជា​ឆេវឆាវ​បន្តិច ពិសេស​អា​ពេល​នៅ​សល់​បួនដប់​ជុំ​ចុងក្រោយ ។ គាត់​សុត​យក​ម៉ា​អស់​ដៃ រហូត​ដល់​ចំណុច​ខ្លះ វេ​ចង្កូត​សឹង​តែ​គ្រប់គ្រង​មិន​បាន ។ ទីបំផុត ស៊ូម៉ាឃើ​មក​ដល់​ទីព្រ័ត្រ​ដោយ​ជោគជ័យ គឺ​មុន​អាឡុងសូ​តែ​ប្រហែល ២ វិនាទី​ប៉ុណ្ណោះ ។ ឯ​ម៉ុងតូយ៉ា​បាន​លេខ ៣, ម៉ាសា លេខ ៤, រ៉ៃកូណិន លេខ ៥ ។ គ្រាន់​តែ​មក​ដល់​ទី​ភ្លាម ទស្សនីកជន​ជាច្រើន​នាំគ្នា​អបអរសាទរ​ស៊ូម៉ាឃើ ខ្លះ​ចូល​មក​ក្នុង​ទីលាន​ប្រណាំង​ហើយ​គ្រវី​ទង់​យ៉ាង​សង្ហា ដែល​ខុស​ពី​ពេល​មុនៗ​ដែល​អាឡុងសូ​ឈ្នះ ។ សូម្បី​តែ​ខ្ញុំ ក៏​លោត​ហើប​គូថ​ផុត​​ពី​កៅអី​សឹង​តែ​កន្លះ​ម៉ែត្រ​ដែរ ពេល​ឃើញ​គាត់​ដល់​ទី ។

សរុប​ពិន្ទុ​អ្នក​បើកបរ ៖

  • អាឡុងសូ ៖ ៣៦
  • ស៊ូម៉ាឃើ ៖ ២១
  • រ៉ៃកូណិន ៖ ១៨

ឯ​ពិន្ទុ​ក្រុម​វិញ ៖

  • រ៉េណូល ៖ ៥១
  • ម៉ាកក្លារ៉ិន ៖ ៣៣
  • ហ្វ៊ើរ៉ារី ៖ ៣០

5 Responses to “នេះបានសមជាស៊ូម៉ាឃើ”

  1. STARFiSH Says:

    ខ្មែរអមតៈ ពិតជាអ្នកគាំទ្រកីឡាមែន!! ​;-)

  2. khmeramatak Says:

    គ្រាន់​តែ​មើល​បំបាត់​អផ្សុក​ប៉ុណ្ណោះ ។ ព្រោះ​អី​ក្រៅ​ពី​ការងារ និង ការ​រៀនសូត្រ ដូចជា​គ្មាន​អ្វី​ផ្សេង​ត្រូវ​ធ្វើ​ផង🙂
    ចុះ STARFiSH ចូលចិត្ត​កីឡា​ប្រភេទ​អី​ដែរ ?

  3. STARFiSH Says:

    ហ៊ើមម… ខ្ញុំចូលចិត្តមើលកីឡាបាល់ទាត់, ប្រណាំងម៉ូតូឡាន, បាល់បោះ, តិនីស​ និងល្បែង អ៊ិច ហើយខ្ញុំចូលចិត្តលេងកីឡាហែលទឹក, បាល់បោះ និងប៉េងប៉ុង😉

  4. STARFiSH Says:

    OOoops, និងមួយទៀត វីដេអូល្បែង៚😉

  5. khmeramatak Says:

    ហេហេ ខ្ញុំ​ក៏​ចូលចិត្ត​អា​ល្បែង​ចុងក្រោយ​គេ​ហ្នឹង​ដែរ ;-)


Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: