អូស្ត្រាលី​គឺ​ជា​ថ្ងៃ​អាក្រក់​បំផុត​របស់ស៊ូម៉ាឃើ និង ក្រុម​ហ្វ៊ើរ៉ារី

April 3, 2006

schumacher-hit
(រូបភាព​ផ្សេង​ទៀត)

ពិត​ជា​គួរ​ឲ្យ​សោកស្ដាយ​ណាស់ ការ​ប្រណាំង​បាន​ឈាន​ដល់​ជុំ​ទី៣០ ទៅ​ហើយ (ទាំងអស់ ៥៧ជុំ) ហើយ​ខណៈ​ដែល​កំពុង​ស្ថិត​នៅ​ចំណាត់ថ្នាក់​ទី៨ ស្រាប់​តែ​គាត់​បាន​​ជ្រុល​ចង្កូត​ទៅ​បុក​ជញ្ជាំង​នៅ​ខាង​ឆ្វេង​ដៃ​យ៉ាង​ពេញ​ទំហឹង ។ ត្រង់​នោះ​គឺ​ជា​ចំណុច​កោង​ខ្លាំង​បំផុត ហើយ​មុន​ទៅ​ដល់​ចំណុច​នោះ ខ្ញុំ​ឃើញ​គាត់​បើក​លឿន​មែនទែន ខ្ញុំ​គិត​ថា​គាត់​មិន​សូវ​បង្អន់​ប៉ុន្មាន​ទេ ទើប​ធ្វើ​ឲ្យ​ឡាន​របស់​គាត់​បើក​ជ្រុល​ឡើង​លើ​ស្មៅ តែ​ពេល​នោះ​គាត់​ក៏​ព្យាយាម​បួង​ចង្កូត​មក​ស្ដាំ​ឡើង​លើ​ផ្លូវ​វិញ​ណាស់​ដែរ ប៉ុន្តែ​យឺត​ពេល​ទៅ​ហើយ កង់​ខាង​មុខ​បាន​ទាញ​រថយន្ត​របស់​គាត់​ទៅ​ឆ្វេង​បោក​នឹង​ជញ្ជាំង​ខ្ទេច​មួយ​ចំហៀង​ឡាន​ខាង​ឆ្វេង ប៉ើង​ស្មៅ​ហុយ​ដី​ត្រលោម ។ បើ​មិន​មាន​គ្រោះថ្នាក់​អី​វិញ ខ្ញុំ​ជឿ​ថា​គាត់​អាច​នឹង​បាន​លេខ៣ ឬ ៤ ។ មិន​អាច​បាន​លេខ១, ២ បាន​ទេ ព្រោះ​នៅ​មុខ​គេ​គឺ​កំពូល​អ្នក​បើក​វ័យ​ក្មេង​សញ្ជាតិ​អេស្ប៉ាញ​អាយុ ២៣ ឆ្នាំ អាឡុងសូ និង អ្នក​បើកបរ​ចិត្ត​ឆៅ​សញ្ជាតិ​ហ្វាំងឡង់ រ៉ៃកូណិន ។ មិន​ត្រឹម​តែ​ស៊ូម៉ាឃើ​ទេ ដែល​មាន​ឧប្បទ្ទេវហេតុ មិត្ត​រួម​ក្រុម​របស់​គាត់ ហ្វ៊ីលីព ម៉ាសា ក៏​ជួប​ហេតុការណ៍​នេះ​ដែរ ដូច្នេះ​សម្រាប់​ទីលាន​មែលប៊ន អូស្ត្រាលី​នេះ ក្រុម​ហ្វ៊ើរ៉ារី​ទទួល​បាន​ពងមាន់​ទៅ​ផ្ទះ ។ ជា​លទ្ធផល អាឡុងសូ​បាន​លេខ១ រ៉ៃកូណិន​លេខ២ រ៉ាហ្វស៊ូម៉ាឃើ ដែល​ជា​ប្អូនប្រុស​បង្កើត​របស់​ម៉ៃឃើលស៊ូម៉ាឃើ បើក​ឲ្យ​ក្រុម​តូយ៉ូតា ប៉ាណាសូនីក ជាប់​ចំណាត់ថ្នាក់​លេខ៣ ។ អ្វី​ដែល​អស្ចារ្យ​បំផុត​នោះ​គឺ នៅសល់​តែ​ប្រហែល​ជា ១០ម៉ែត្រ​ទៀត​ប៉ុណ្ណោះ​ដល់​ទី រថយន្ត​ក្រុម​ហុងដា​របស់ ជែនសិន ប៊ូតុង​ បាន​ឆេះ​គូដ​ហុយ​ផ្សែង​ឡប់ ធ្វើ​ឲ្យ​ហ្វ៊ីស៊ីឆេឡា (មិត្ត​រួមក្រុម​អាឡុងសូ) ឆក់​យក​តំណែង​លេខ៥ ទៅ​បាត់ ។

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: