Just got the original SUSE Linux 10.1 box
July 25, 2006
Yesterday I got a box from SUSE. It’s a gift for my participation in testing and sending the bug that related to Khmer language in SUSE 10.1.
There were 6 installation CDs, 1 DVD (equivalent to those 6 CDs), start-up manual, and a brochure from Linux Magazine.

The whole box was still close with the plastic. Its slogan also caught my attention. It was “Everything you need to get started with Linux”.

Teared the plastic and saw what were inside…

6 installation CDs and 1 DVD.
This is a great present for me. I remembered the first time I started to work on SUSE translation, Karl Eichwalder, one of the SUSE people in charge of translation stuff, told me that I’ll not get any money from SUSE if I work on the translation. Instead, SUSE will offer me a box of the product. Now it got it. I’m so happy to keep and, of cause use it.
Cheer SUSE!
សាកភ្លក់ Linux ប្រភេទផ្សេង
July 25, 2006
ក្រោយពីទទួលបានស៊ីឌី Ubuntu កំណែថ្មីបំផុត (6.06, ព្រះនាមវាគឺ Dapper Drake) ពីមិត្តរួមការងារខ្ញុំមក ខ្ញុំក៏សាកដំឡើងវាក្នុងកុំព្យូទ័រធ្វើការរបស់ខ្ញុំ ។ និយាយទៅអា Ubuntu ហ្នឹង វាឡូយមែនទែន គឺវាមានតែ ១ ស៊ីឌីប៉ុណ្ណោះ (ខុសពីស៊ូស៊ីដែលមាន ៦ ស៊ីឌី) ហើយយើងអាចដំណើរការវាពីស៊ីឌីក៏បានដែរ (live CD) ហើយបើយើងពេញចិត្ត យើងអាចដំឡើងបានតាមក្រោយ ។ ហើយរបៀបដំឡើងវាក៏ស្រួលទៀត គឺមានតែ ៥ ឬ ៦ ដំណាក់កាលប៉ុណ្ណោះ ។
ឥឡូវខ្ញុំសូមនិយាយពីប្រវត្តិរបស់ Ubuntu បន្តិច…
Ubuntu គឺជាពាក្យមួយរបស់ភាសាអាហ្វ្រិកខាងត្បូង ដែលមានន័យថា “humanity towards others” ។ វាចេញផ្សាយក្នុងរយៈពេល ៦ ខែម្ដង ហើយវាប្រើ Gnome ជាបរិស្ថានផ្ទៃតុ ។ មិនបាច់គិតច្រើនថាតើ Gnome ហ្នឹងស្អីគេ ! វាមានតួនាទីជាអ្នកបង្ហាញផ្នែកក្រាហ្វិកទាំងអស់របស់ប្រព័ន្ធប្រតិបត្តិការលីនុច ។ បើគ្មានវា អ្នកនឹងគ្មានថ្ងៃឃើញទិដ្ឋភាពក្រាហ្វិកផ្សេងៗឡើយ ។
ហើយនេះគឺជា រូបភាពដែលស្ថិតនៅគម្របស៊ីឌីរបស់វា (យើងអាចស្នើសុំស៊ីឌីរបស់វាដោយសេរី តាមរយៈ Ship it) ៖

រីឯនេះវិញ គឺជារូបភាពវាទាំងមូលតែម្ដង (ចុចដើម្បីមើលរូបភាពធំ) ៖
ហើយអានេះជារូបតំណាងរបស់វា ៖

អា……….!!!!!!!!!!!!!
July 25, 2006
អា…………………………………….!!!!!!!!!!!!!!!!!!!!!!!!! រវល់ណាស់លោកអើយ ។
ដល់ស្រែកអញ្ចឹងទៅមានអី រាងធូរក្នុងខ្លួនបន្ដិច តែទោះជាយ៉ាងណាខ្ញុំនៅតែរវល់ដដែលហ្នឹង មិនដឹងជាថ្ងៃណាបានស្រាកស្រានឡើយ ។
ថ្ងៃនេះសូមលែងម៉ាអស់ដៃហើយខ្ញុំ ។

